ព័ត៌មានជាតិ
អ្នកសារព័ត៌មានជាង ៥០ នាក់ ចុះទៅខេត្តមណ្ឌលគិរី-ក្រចេះ ផ្សព្វផ្សាយពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍
ក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំអ្នកសារព័ត៌មានជាង ៥០ នាក់ ដែលមកពីជាង ២០ ស្ថាប័នផ្សេងគ្នា ចុះបេសកកម្មទ្រង់ទ្រាយធំទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍។

បេសកកម្មនេះ មានរយៈពេល ៤ ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា ដោយរំពឹងថា អត្ថបទសារព័ត៌មានរាប់រយចេញជា ៥ ភាសា ខ្មែរ, បារាំង, វៀតណាម, ចិន និង អង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយក អ្នកវិនិយោគជាតិ និងអន្តរជាតិនិង ភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តភាគឦសានទាំងពីរនេះ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា របេសកកម្មលើកនេះហាក់ប្លែកបន្តិចពី បេសកកម្មកន្លងមក ដោយយើងបានផ្ដោតទៅលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ដែលជា វិស័យដ៏មានសក្តានុពលក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភូមិភាគឦសានទាំងពីរនេះហាក់ដូចជាមិនទាន់ទូលំទូលាយនៅឡើយ។
នេះជាបេសកកម្មលើកទី ៧ របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះត្រូវបានធ្វើ ឡើងជាបន្តបន្ទាប់ទៅតាមខេត្តនានារួមមានខេត្តព្រះសីហនុ កែប សៀមរាប ខេត្តពោធិ៍សាត់ និងរមណីយដ្ឋាន ឋានសួគ៌បូកគោជាដើម៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល