Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បានផុស

នៅ

ដើម្បីសាងសងអគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមិនប្រើប្រាស់ថវិកាជាតិសូម្បីមួយកាក់មួយសេន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អំពាវនាវឱ្យអ្នកមានធនធានជួយបរិច្ចាគថវិកា ដើម្បីសាងសង់អគារសិក្សាកម្ពស់៥ជាន់ គ្រោងចំណាយថវិកាសាងសង់ជាង១លានដុល្លារឱ្យចេញជារូបរាង សម្រាប់ជាប្រយោជន៍សម្រាប់យុវជនបានសិក្សារៀនសូត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសម្ដេចតេជោ អំពាវនាវឱ្យបរិច្ចាគថវិកា ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល កាលពីថ្ងៃទី១១ ខែកុម្ភៈ  អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណងរួមចំណែកនៅក្នុងកសាងអគារសិក្សានេះ។

ជាមួយគ្នា អ្នកឧកញ៉ា ហុង ពីវ និងភរិយាបានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយកសាងអគារសិក្សានេះ ឱ្យលេចចេញជារូបរាងសម្រាប់ជាប្រយោជន៍ក្នុងវិស័យអប់រំ។

ដូចគ្នាដែរ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា ថៃ ជាហួត និងក្រុមគ្រួសារ ក៏បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ក្នុងការកសាងអគារសិក្សានេះ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន  ដែលជាអ្នកផ្ដួចផ្ដើមចលនាបរិច្ចាគថវិការសម្រាប់ការសាងសង់អគារសិក្សា បានចាត់ទុក វិភាគទានរបស់អ្នកឧកញ៉ាទាំងអស់ ថាជាការចូលរួមចំណែកដ៏ធំធេង ដល់ការកសាងធនធាន និងមូលធនមនុស្សសម្រាប់សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ ២០៥០។

តាមរយៈលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះទឹកចិត្តសប្បុរស និងស្នេហាជាតិ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែចូលរួមជួយ សម្រាលបន្ទុករបស់រដ្ឋ និងប្រជាជនកម្ពុជាជារៀងរហូត។

គួរឱ្យដឹងថា សម្រាប់សមណនិស្សិត សិស្សនិស្សិត ដែលសិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី  គឺនឹងទទួលបានអាហារូបករណ៍១០០ភាគរយ សិក្សាដោយមិនបាច់បង់ថ្លៃឡើយ។ ដោយហេតុថាសាកលវិទ្យាល័យ ជាសាកលវិទ្យាល័យមិនស្វែងរកប្រាក់ចំណូលបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យសប្បុរសជនបន្តជួយបរិច្ចាគថវិកាសម្រាប់បង់ថ្លៃអគ្គិសនី និងថ្លៃទឹក និងសេវាថែទាំ ដើម្បីទ្រទ្រង់និរន្តភាពសាកលវិទ្យាល័យមួយឱ្យស្ថិតនៅជាប្រយោជន៍សម្រាប់យុវជនគ្រប់ជំនាន់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម