ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង សំដៅថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ
លោក សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ដួចផ្ដើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្នុងគោលបំណង ថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង និងការពង្រីកវិសាលភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោក អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើសកម្មភាពទាំងនេះ ជាពិសេសដំបូងត្រូវអប់រំ និងពន្យល់ណែនាំដល់ប្រជាសហគមន៍ទាំងអស់ ឱ្យយល់អំពីសារៈសំខាន់នៃការរួមចំណែកក្នុង យុទ្ធនាការពន្លកបៃតង តាមរយៈការចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងដាំដុះកូនកោងកាងដ៏មានតម្លៃនេះ។ លោកថា ក្រសួង នឹងផ្តល់ឱ្យពួកគាត់នូវភាពជាម្ចាស់ ក្លាយជាសហគ្រិនភាព អាចបន្តគ្រប់គ្រងសហគមន៍ដោយនិរន្តភាព និងជាប្រយោជន៍សម្រាប់មនុស្សជាតិ និងអ្នកជំនាន់ក្រោយរបស់កម្ពុជា។
ស្របនឹងការលើកឡើងរបស់លោករដ្ឋមន្រ្តី លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ និងក្រុមការងារ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជាមួយយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន នឹងបន្តការដាំដុះកូនកោងកាងជាមួយប្រជាសហគមន៍ក្នុងដែនសមុទ្រឱ្យបានកាន់តែច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញ គឺការបណ្តុះកូនឈើ ចែកកូនឈើ និងដាំកូនឈើច្រើនជាង ១ លានដើមក្នុង ១ ឆ្នាំ ដែលកូនកោងកាងទាំងនេះ គឺជាចំណែកក្នុងការផ្តល់ជម្រកដល់សត្វមានជីវិតនៅក្នុងទឹកដូចជា ត្រី ក្តាម និងបង្គារជាដើម។
ជាមួយគ្នានេះ ធនធានត្រី ក្តាម បង្គារ នឹងក្លាយជាចំណែកនៃប្រាក់ចំណូលរបស់ប្រជាសហគមន៍ក្នុងដែនសមុទ្រផង និងឱ្យពួកគាត់មានត្រី សាច់សម្រាប់បរិភោគផង លើសពីនេះ ក៏អាចធ្វើជាម្ហូបអារហារលក់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផង ខណៈពួកគេទៅលេងកម្សាន្តនៅតាមតំបន់ទាំងនោះ។

សូមជម្រាបជូនថា ព្រៃកោងកាងមិនត្រឹមតែជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខែលការពារធម្មជាតិដ៏រឹងមាំ ពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុផងដែរ។ ដូច្នេះ ការដាំស្តារព្រៃកោងកាងឡើងវិញ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគត និងជាការចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល