Connect with us

ព័ត៌មានជាតិ

ត្រឹមខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា មានពលករធ្វើការនៅថៃជិត ១ លាន ៣ សែននាក់ ផ្ញើថវិកាមកគ្រួសារជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ

បានផុស

នៅ

គិត​ត្រឹម​ខែធ្នូ ​ឆ្នាំ ​២០២៤​ កម្ពុជា មាន​ពលករ​ធ្វើការ​ និង​ស្នាក់នៅ​ប្រទេស​ថៃ​ប្រមាណ​ជិត​ ២​ លាន​ ៣ សែន​នាក់ និង​បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​ប្រមាណ​ជាង​ ២​ ពាន់​លាន​ដុល្លារ ​ក្នុង ​១​ ឆ្នាំ​ ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ១៣ ​កុម្ភៈ​ នេះ​ថា ​ក្នុង​ឆ្នាំ​ ២០២៤ កម្ពុជា ​បា​ន​បញ្ជូន​ពលករ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន ៣០ ៥៩០​ នាក់ ​ក្នុងនោះ ​ស្រី ១៣ ៤៣០ នាក់។ ប៉ុន្តែ​បើ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០២៤ មាន​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន ១ ២៩២ ២៩៧ នាក់ ​ស្រី ៥២១ ៨៦២​ នាក់​ ដោយ​ពួកគាត់​ទៅធ្វើ​ការ​នៅតាម​បណ្តា​រោងចក្រ និង​ក្រុមហ៊ុន​នានា​ដូចជា​ តាម​រោងចក្រ​ចំណី​អាហារ ផ្នែក​ឧស្សាហកម្ម ក្រុមហ៊ុន​សំណង់ សេវាកម្ម និង​កសិកម្ម​ ដោយ​ជា​មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០​ ដុល្លារ ក្នុង ១ ​ខែ និង​បាន​ផ្ញើ​ថវិកា​មក​ក្រុមគ្រួសារ​វិញ​ប្រមាណ​ជាង ២​ ពាន់​លាន​ដុល្លារ ក្នុង ១ ឆ្នាំ ​បាន​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​ ២០២៣ កម្ពុជា បានផ្តល់​ឱកាស​ការងារ​នៅក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ១​ លាន ​៣​ សែន​នាក់ ស្រី​ជាង ៥៥ ​ម៉ឺន​នាក់ ក្នុងនោះ​រួមមាន ប្រទេស​ថៃ​ជិត​ ១​ លាន ​៣ សែន​នាក់ សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ប្រទេស​ជប៉ុន មាន​ចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ប្រទេស​សិង្ហបុរី មាន​ចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង មាន​ចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ និង​ព្រះរាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត មាន​ចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ​ដោយ​ពលករ​ទាំងអស់ ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់ នៃ​ប្រទេស​ទទួល​នីមួយៗ រួម​ទាំង​ប្រាក់​ឈ្នួល និង​របប​សន្តិសុខ​សង្គម និង​បាន​ផ្ញើ​ប្រាក់​មក​គ្រួសារ​ពី​គ្រប់​ប្រទេស​ជា​មធ្យម​មាន​ប្រមាណ​ជិត​ ៣​ ពាន់​លាន​ដុល្លារ ​ក្នុង​មួយឆ្នាំៗ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្រូវវៀតណាម
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ

ព័ត៌មានជាតិ៤ នាទីutes មុន

មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រី ៤រូប ស្បថចូលជាមន្ត្រីនគរបាលយុត្តិធម៌ នៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ១១ នាទីutes មុន

ត្រឹមខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា មានពលករធ្វើការនៅថៃជិត ១ លាន ៣ សែននាក់ ផ្ញើថវិកាមកគ្រួសារជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម