Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ស្វាគមន៍ និងចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន បាន​ថ្លែង​នូវ​ការ​ស្វាគមន៍ និង​បានចាត់ទុក​បេសកកម្មរបស់ឯកអគ្គរដ្ឋទូត​ថ្មី​នាពេលនេះ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​បន្ថែមទៀត ពិសេស​ខាង​វិស័យ​នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ការអភិវឌ្ឍ ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈពេល​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ លោក​ ង្វៀន មិញ​វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូត​ថ្មី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដែល​បានរៀបចំ​នៅ​វិមាន​ ៧​ មករា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១ ​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ​១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំនូវ​ការ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​ សម្តេច​តេ​ជោ ជូន​ដល់​ថ្នាក់​ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​ប្រទេស​វៀតណាម និង​បានលើកឡើង​អំពី​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ​តាំងពី​អតីតកាល​រហូតដល់​បច្ចុប្បន្ន។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សម្តែង​នូវ​ការស្វាគមន៍ និង​បានចាត់ទុក​បេសកកម្ម​របស់ ឯកអគ្គរដ្ឋទូត​ថ្មី​នាពេលនេះ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​បន្ថែមទៀត ពិសេស​ខាង​វិស័យ​នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​អភិវឌ្ឍ ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ព្រំដែន។

លោក​ ង្វៀន មិញ​វូ​  (Nguyen Minh Vu) ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា។ វា​ផ្ទុយ​ស្រឡះ​កាលពី ១៥ ​ឆ្នាំមុន ដែល​លោក​បាន​មក​កម្ពុជា។ លោក​ក៏បាន លើក​ឡើង​អំពី​សមិទ្ធផល​ជាច្រើនដែល​ពលរដ្ឋ​កម្ពុជា​ទទួលបាន ក្រោម​ការដឹកនាំ​របស់​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ទើប​កម្ពុជា​មាន​ការ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​មោទនភាព​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម បាន​ចាត់តាំង​ឱ្យ​លោក​មក​បំពេញបេសកកម្ម​ការទូត នៅ​កម្ពុជា និង​បាន​ជូនពរ​ឲ្យ​លោក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម