ព័ត៌មានជាតិ
នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន២ចូលចតនៅកំពង់ផែសមុទ្រកម្ពុជានៅថ្ងៃ១៤ កុម្ភៈ
នាវារបស់ឆ្មាំសមុទ្រឥណ្ឌា២គ្រឿងផ្ទុកនាវិកប្រមាណ៣៥០នាក់នឹងចូលចតនៅផែសមុទ្រក្រុងព្រះសីហនុកម្ពុជានាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃដើម្បីរឹតចំណងមិត្តភាពភាពជាមួយទ័ពជើងទឹកកម្ពុជា។

តាមកម្មវិធីនាវា INS SUJATA និង ICGS VEERA នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោងប្រមាណ៩ព្រឹក មុននឹងមេបញ្ជាការនាវាទាំងពីរចូលជូបជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមលោកឧត្តមនាវីទោ ម៉ី ឌីណា និងអភិបាលខេត្តព្រះសីហនុលោក ម៉ាង ស៊ីណេត នៅរសៀលថ្ងៃដដែល។
ប្រតិភូឆ្មាំសមុទ្រឥណ្ឌា ក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញជាទីដែលនាវិកទាំង៣៥១នាក់ជួបជាមួយមេបញ្ជាការទ័ពជើងទឹកកម្ពុជា និងទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ក្នុងដំណើរចូលចតនៅកំពង់ផែកម្ពុជាក៏មានការហ្វឹកហ្វឺនរួមគ្នាខ្នាតតូចនៅលើនាវា INS SUJATA លេខ P56 ជាមួយកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅមុនពេលនាវាចេញពីខេត្តព្រះសីហនុនៅថ្ងៃទី១៧ ខែកុម្ភៈផងដែរ៕
ដោយ ជីង ឡុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ