ព័ត៌មានជាតិ
ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង
សិប្បកម្មស្វាយចន្ទីនៅក្នុងខេត្តរតនគិរី មានប្រមាណ៩កន្លែង ដែលកែច្នៃចេញពីម៉ាស៊ីនជំនួយកម្លាំងរបស់កម្មករ។ ការបង្កើតសិប្បកម្មនេះ ទទួលបានការគាំទ្រពីអង្គការក្រៅរាជរដ្ឋាភិបាល ហើយកំពុងតែបន្តទៅមុខដោយកែច្នៃគ្រាប់ស្វាយចន្ទីដោយប្រើម៉ាស៊ីនផង និងប្រើដៃផង។ ក្នុងនោះ សិប្បកម្មចន្ទីគិរីរតនៈ បានចាប់ផ្តើមដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣ ដែលស្ថិតនៅភូមិទំពួនរឹងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនេះ ផ្តើមឡើងដោយមនុស្ស១៥ នាក់ ក្នុងនោះ មានស្រី៧នាក់។

កញ្ញា ត្រាំង យ៉ាំ អ្នកលក់គ្រាប់ស្វាយចន្ទីកែច្នៃ ជាជនជាតិដើមភាគតិចព្រៅ នៅសិប្បកម្មចន្ទីគិរីរតនៈ បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទីនេះ ពីដំបូងឡើយ កញ្ញាមានគោលដៅចង់ក្លាយជាយុវជនម្នាក់ដែលមានក្តីស្រមៃ ចង់បង្កើតការងារដោយខ្លួនឯង ដែលជាតម្រូវការរបស់មនុស្សនៅជុំវិញខ្លួន និងអាចលក់បានទៅលើទីផ្សារ។ ការមានគំនិតនេះ និងមានគោលដៅនេះ កញ្ញាមានការជំរុញបន្ថែមពីអង្កការអនុផលព្រៃឈើ ហៅកាត់ថា ( NTFP ) និងបានបង្ហាត់បង្រៀនពីដំណើរការផលិត កែច្នៃ វេចខ្ចប់គ្រាប់ស្វាយចន្ទី និងបានផ្តល់ជាម៉ាស៊ីនពុះ និងបកគ្រាប់ស្វាយចន្ទី។ កញ្ញាបន្តទៀតថា គ្រាប់ស្វាយចន្ទី គឺប្រមូលមកពីសមាជិកក្រុមហើយមានខ្លះជាគ្រាប់ស្វាយចន្ទីខ្លួនឯង និងខ្លះទៀត រកទិញនៅក្នុងសហគមន៍ ទិញពីកសិករ។

ការកែច្នៃគ្រាប់ស្វាយចន្ទីនេះ គឺចេញពីការប្រមូលទិញ ជ្រើសរើសគ្រាប់ដែលមាគុណភាពល្អ មានទំហំឱ្យត្រូវនឹងមានម៉ាស៊ីន ត្រូវឆ្លងកាត់ម៉ាស៊ីនពុះបក រួចទើបដាក់ទៅក្នុងទូរសម្ងួត។ ចំណែក ការលីងគ្រាប់ស្វាយចន្ទី គឺប្រើខ្ទះលីងដោយដៃ។ ការវេចខ្ទប់មានជាច្រើនដំណាក់កាល ផ្អែកទៅលើគុណភាពរបស់គ្រាប់ស្វាយចន្ទី ដោយមិនមានលាយសារធាតុគីមីដើម្បីរក្សាទុកឱ្យបានយូរនោះទេ។ គ្រាប់ស្វាយចន្ទីដែលផលិតចេញមក អាចស្តុកទុកបានរយៈពេល៣ខែ ទើបខូចគុណភាព ក៏ប៉ុន្តែ នៅរាល់ផលិតផលដែលផលិតបានមកជាប្រចាំថ្ងៃនេះ មិនមានសល់នៅក្នុងស្តុកនោះទេ ពីព្រោះមានការកម្ម៉ង់ពីអតិថិជនក្នុងស្រុក និងក្រៅខេត្ត មានដូចជា នៅភ្នំពេញ ខេត្តតាកែវ ព្រះវិហារ មណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តផ្សេងៗទៀត។ ការលក់ផលិតផលនេះ សម្រេចទៅបានតាមរយៈអង្គការជាដៃគូ មានការគាំទ្រ និងទិញទៅលក់បន្តទៀត។

កញ្ញា ត្រាំង យ៉ាំ បញ្ជាក់ថា នៅឆ្នាំ២០២៤ សិប្បកម្មនេះ ទិញបានគ្រាប់ស្វាយចន្ទីរចំនួន១តោនជាង ប៉ុន្តែ ដោយសារមិនមានលទ្ធភាពទិញស្តុកទុក ក៏លក់ចេញតាម៣ដំណាក់កាល។ ដំណាក់កាលទី១ គឺលក់ពាក់កណ្តាលសម្រេច លក់ចេញបានត្រឹមតែលីងទេ មិនបានកោសសំបកខាងក្នុងចេញឡើយ ហើយសម្រាប់អ្នកដែលចង់យកទៅវេចខ្ចប់លក់បន្ត គឺមានទទួលលក់គ្រាប់ស្វាយចន្ទី នៅជាប់ស្រោមរុំពីខាងក្រៅ។ គ្រាប់ស្វាយចន្ទីលក់ក្នុងតម្លៃ១គីឡូក្រាម ៤ម៉ឺនរៀល តែការលក់នេះមិនសូវបានច្រើននោះទេ។ ដំណាក់កាលទី២ គឺលក់ស្ទើរពាក់កណ្តាលសម្រេច១គីឡូក្រាម ៥០,០០០រៀល លក់ជាកញ្ចប់តម្លៃ៥,០០០រៀល។ គ្រាប់ស្វាយចន្ទីនេះ គឺគ្រាន់តែលីង មិនបានកោសសំបកនោះទេ អតិថិជនអាចយកទៅកែច្នៃ ឬវេចខ្ចប់លក់បន្តបាន។ ដំណាក់កាលទី៣ គឺផលិតផលគ្រាប់ស្វាយចន្ទីសម្រេច គឺវេចខ្ចប់គ្រាប់ស្វាយចន្ទីពេញ ដែលបានកោសសំបក និងសម្អាត ១គីឡូក្រាម លក់ចេញបានតម្លៃ៦០,០០០រៀល និងលក់រាយ១កញ្ចប់ តម្លៃ៦,០០០ រៀល ចំណុះ១០០ក្រាម៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?