ព័ត៌មានជាតិ
សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ
សណ្ដាប់ធ្នាប់នៅជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តបន្តចតលើផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និង រំលោភលើផ្លូវសម្រាប់អ្នកថ្មើរជើង ដែលបច្ចុប្បន្ន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានជំរុញលើកទឹកចិត្តដល់ អភិបាលរាជធានី អភិបាលខណ្ឌទាំង ១៤ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់នេះ។

ទីតាំងខាងលើនេះ ស្ថិតនៅកំណាត់ផ្លូវកម្ពុជាក្រោម ចំណុចមុខសាលាសន្ធរម៉ុក មូលដ្ឋានសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សិស្សានុសិស្សរៀននៅវិទ្យាល័យសន្ធរម៉ុក សុំមិនបញ្ចេញឈ្មោះ បានប្រាប់ កម្ពុជាថ្មី ថា រាល់ថ្ងៃពេលសម្រាកពីម៉ោងសិក្សា (ម៉ោងចេញលេង) ត្រូវចេញមកខាងក្រៅបរិវេណសាលា ដើម្បីទិញនំចំណីហូបនោះ ត្រូវសម្រេចចិត្តដើរលើផ្លូវជាសិទ្ធអាទិភាពរបស់យានយន្ត ឡានម៉ូតូ ដែលអាចបង្កហានិភ័យជាយថាហេតុបានគ្រប់ពេលវេលា។ ដូច្នេះ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌទួលគោក គួរមានវិធានការបន្តទៀត ដើម្បីកុំឲ្យអ្នកចតរថយន្តបន្តចតនៅទីតាំងផ្លូវសម្រាប់អ្នកថ្មើរជើងបែបនេះ។

ពាក់ព័ន្ធបញ្ហានេះ កាលពីរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់ដែលប្រជាពលរដ្ឋបានយករថយន្តមកចតនៅលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ជាពិសេសសិស្សានុសិស្សដើរចេញចូលទៅសាលារៀន ក្នុងករណីនៅតែបន្តចតនោះ អាជ្ញាធរ នឹងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជាសិស្សានុសិស្ស បានសំណូមពរដល់អាជ្ញាធរ គួរបន្តចុះរៀបចំបន្តទៀតផង ដោយសាររហូតមកដល់ពេលនេះអ្នកចតរថយន្តនៅតែបន្តចតដដែល។

គួរជម្រាបថា កន្លងទៅ អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផ្សេងៗ ដូចជា ជុំវិញមន្ទីរពេទ្យ និងតាមផ្សារមួយចំនួនបានល្អប្រសើរ តែហាក់ចន្លោះនៅចំណុចមុខសាលារៀនសន្ធរម៉ុក ដែលជាទីប្រជុំជនរបស់សិស្សានុសិស្សចេញចូលដើរថ្មើរជើង៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង