ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នឹងរៀបចំដាក់តាំងបង្ហាញរូបសំណាក អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត នៅលើសួនច្បារ ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានអភិរក្សផ្នែកសិល្បៈចម្រៀងផង ហើយមានប្រយោជន៍ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ក្នុងឱកាសចុះពិនិត្យទីតាំងដាក់រូបសំណាកលោកតា ស៊ិន ស៊ីសាមុត នៅសួនច្បារមាត់ទន្លេជិតស្ពានសេកុង នៅក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអភិបាលខេត្ត មានប្រសាសន៍ថា គ្រប់ៗគ្នាបានដឹងហើយថា ប្រទេសកម្ពុជានៅទសវត្សន៍ទី៦០ លោកតា ស៊ិន ស៊ីសាមុត ជាអ្នកចម្រៀងអធិរាជសំឡេងមាស មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។

លោកបន្តថា គុណតម្លៃក្នុងផ្នែកសិល្បៈ និងវប្បធ៌នេះ យើងនឹងរៀបចំសូន្យរូបសំណាកគាត់តម្កល់ទុកជាមរតក និងសម្រាប់ទាក់ទាញភ្ញៀវទេសចរផង ដើម្បីផ្សារភ្ជាប់ទៅនឹងសោភ័ណភាពផង ហើយសង្ឃឹមថា ម្ចាស់ជំនួយឧបត្ថម្ភលោកនឹងជ្រោមជ្រែងជួយលើការងារនេះ ដើម្បីលើកសោភ័ណភាពផង ដើម្បីបង្កើនទេសចរផង ជួយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងមានការពេញចិត្ត ចំពោះការកែលម្អសុភ័ណភាពនៅក្នុងខេត្តផងដែរ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចាក់ថា ការរៀបចំរូបសំណាកមរតកអធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត នេះ ធ្វើឱ្យខេត្តស្ទឹងត្រែងបានចាត់បញ្ចូលទៅក្នុងសូចនាករថ្មីមួយទៀត អាចជំរុញឱ្យមានកំណើនពន្ទុក្នុងការប្រកួតប្រជែងទីក្រុងស្អាតបានថែមទៀត។

លោកស្រី ស៊ីវ អូន ប្រជាពលរដ្ឋរស់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានក្ដីសោមនស្សរីករាយក្រៃលែង ដែរលោកអភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំរូបសំណាកលោកតា ស៊ិន ស៊ីសាមុត ដែលជាអធិរាជសំឡេងមាស ក្នុងទសវត្សរ៍ទី៦០ សម្រាប់លើកកម្ពស់សោភ័ណភាពខេត្ត ទាក់ទាញភ្ញៀវទេសចរ និងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានដឹងបានឮផងដែរ។
សូមបញ្ជាក់ថា នេះជាការលើកកម្ពស់សិល្បៈចម្រៀងដែលលោកតា ស៊ិន ស៊ីសាមុត ជាអ្នកចម្រៀងល្បីនៅក្នុងទសវត្សន៍ទី៦០ ត្រូវបានខ្មែរយើងដាក់រហ័សនាមឱ្យថា ជាអធិរាជសំឡេងមាស ហើយលោកតាមានស្រុកកំណើតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕
អត្ថបទ៖ ហុង វិនជូ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា