ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាកម្លាំងឱ្យបង្កើនកិច្ចការពារសន្តិសុខ ខណៈក្រុមជ្រុលនិយមមានផែនការភេរវកម្មលើសម្ដេចតេជោ
ក្រោយសម្ដេចតេជោ ហ៊ុន សែន ទម្លាយពីផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតលើសម្តេច និងក្រុមគ្រួសារ ពីសំណាក់ក្រុមជ្រុលនិយម, ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាឱ្យកងកម្លាំងនគរបាលជាតិ បង្កើនការយកចិត្តទុកដាក់លើការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសអំពើភេរវកម្ម។

លើកឡើងនៅក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងាររបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កម្លាំងនគរបាលជាតិមិនអាចធ្វេសប្រហែសបានឡើយចំពោះបញ្ហាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គម ត្រូវតែពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ជាទីបំផុត។

បទបញ្ជារបស់ប្រមុខក្រសួងមហាផ្ទៃដូច្នេះ ចំពេលដែលមានការលេចឡើងនូវផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតទៅលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងក្រុមគ្រួសារ។ បើតាមការទម្លាយឱ្យដឹងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺមានក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយប្រហារដោយបញ្ជាដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកំចាត់ចោលអ្នកដែលចង់សម្លាប់សម្ដេច និងគ្រួសារ ដោយថា សម្ដេចបានដឹងមេខ្លោងជាអ្នកណាហើយ តែពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សាឱ្យអស់សិន»៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ