ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស៦នាក់ នៅគោលដៅត្រួតពិនិត្យច្រកចេញចូលផ្លូវជាតិលេខ៣ខេត្តព្រះសីហនុ-កំពត
ព្រះសីហនុ ៖ មនុស្សប្រុសស្រីចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ចាប់ឃាត់ខ្លួននៅគោលដៅត្រួតពិនិត្យច្រកចេញចូលលើផ្លូវជាតិលេខ៣ ចំណុចព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពត។
មូលហេតុដោយសាររថយន្តសាំយ៉ុងនេះ ដឹកស្វាយលួចដឹកជញ្ជូនមនុស្សចំនួន៥នាក់ទិសដៅឆ្លងចូលមកខេត្តព្រះសីហនុ។ ករណីនេះបានកើតមានឡើងនៅម៉ោង០៩និង១០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2BG9520 និង អ្នកបើកបរឈ្មោះសែម ធិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើកបរមានទីលំនៅភូមិបឹងសាលាឃុំបឹងសាលាស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីត្រួតពិនិត្យសមត្ថកិច្ចបានឆែករកឃើញអ្នករួមដំណើរចំនួន៥នាក់ជិះនៅក្នុងរថយន្ត។ ១-សាមហានភេទស្រីអាយុ៦១ឆ្នាំទីលំនៅស្រុកកំពុងត្រាចខេត្តកំពត ២-អ៊ិនធាវី ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ៣-ព្រាបស្រីនាង ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ៤-ទុនប្រុសភេទប្រុសអាយុ៣៣ឆ្នាំ ទីលំនៅស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ៥-នាង ស្រីទូច ភេទស្រី អាយុ២៤ឆ្នាំ ភូមិបឹងតាព្រហ្ម ខេត្តព្រះសីហនុ។
ពេលនេះរថយន្តនិងអ្នកដំណើរទាំងអស់ បានបញ្ជូនទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំទឹកថ្លារង់ចាំការដោះស្រាយតាមនីតិវិធី។ (យោងតាមអនុក្រឹត្យលេខ៣៧អនក្រ.បកចុះថ្ងៃសុក្រ១៤រោច ខែផល្គុនឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី១.០០០.០០០(មួយលាន)រៀលទៅ៥.០០០.០០០(ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័កតែមិនបានបណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
ចំពោះជនដែលប៉ុនប៉ងនិងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតនិងគ្មានការលើកលែង។)៕
ដោយ ៖ ស៊ុយចាន់ធា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង