Connect with us

ព័ត៌មានជាតិ

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក សរ វិចិត្រ បុគ្គលិកក្រុមហ៊ុន ហ្វាម លីង បានប្រាប់​ឱ្យ​ដឹង​ថា វ៉ាន់នីឡា(Vanilla) ជា​រុក្ខជាតិ​ដាំដុះ​បាន​ដោយ​កម្រ​ហើយ​វា​ជា​ដំណាំ​មួយ​ប្លែកនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណាំមួយនេះ ទាមទារ​ភូមិសាស្រ្ត និង​អាកាសធាតុ​ដែល​អំណោយ​ផល​ទើប​ផ្ដល់ផលបានល្អប្រសើ។ ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវហ្នឹងបទពិសោធន៍ជាង ១០ ឆ្នាំកន្លងមក​នេះ​លោក​អាច​និយាយ​បាន​ថា ក្រុមហ៊ុនដាំវ៉ាន់នីឡាទទួឡល្អ​បានជោគជ័យក្នុងចំការមួយ​និង​ក្នុងស្រុកទឹកឈូនេះតែម្ដង។

បើយោងតាមអ្នកជំនាញបានបញ្ជាក់ឱ្យថា ខេត្តកំពតល្បីដំណាំទុរេន និង​ម្រេចខ្លាំង​ជាង​គេ ដែលម្រេច១គីឡូក្រាមតម្លៃចម្លោះពី១៥ទៅ៣០ដុល្លា ប៉ុន្តែ​ឥឡូវ រុក្ខជាតិប្រភេទវល្លិ៍ម្យ៉ាងដែលកម្រនឹងដាំដុះនៅប្រទេសមួយចំនួន ក៏​ដូចជាបណ្តាខេត្តរបស់កម្ពុជានោះ បាននឹង​កំពុង​លូតលាស់ និងផ្តល់ទិន្នផលល្អ គុណភាព​ខ្ពស់​នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត ដែលផ្លៃ១គីឡូក្រាម អាច​លក់​ក្នុង​តម្លៃជាង១ពាន់ដុល្លាអាមេរិក។

លោក សរ វិចិត្រ បុគ្គលិក​ក្រុមហ៊ុន ហ្វាម លីង បាន​ប្រាប់​ឱ្យ​ដឹង​ថា វ៉ាន់នីឡា (Vanilla)​រុក្ខជាតិដាំដុះ​បាន​ដោយ​កម្រ ហើយ​វា​ជា​ដំណាំ​មួយ​ប្លែក​នៅ​កម្ពុជា។

បុគ្គលិក​រូប​នោះ​បាន​បញ្ជាក់ឱ្យដឹងទៀតថា វ៉ាន់នីឡាដាំនៅក្នុងស្រុកទឹកឈូ វាបានផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អហើយអាចលក់បានតម្លៃវាជាង១ពាន់ដុល្លាក្នុង១គីឡូក្រាម។

លោក សរ វិចិត្រ ក៏បានបញ្ជាក់ដែរថា ផ្លែវ៉ាន់នីឡាមានតម្លៃដោយសារ វាពិបាកថែទាំ និងប្រមូលផល (ពីចេញផ្ការហូតដល់បានផ្លែលក់ ប្រើរយៈពេលមួយឆ្នាំពេញឯណោះ។

បើយោងតាមការបញ្ជាក់ ផ្លៃវ៉ានីឡាគេអាចយកទៅធ្វើជាសូកូឡា ការ៉េម ចម្រាញ់​យក​ប្រេង​ធ្វើ​ជា​ទឹក​អប់ អាច​ប្រើ​ជា​គ្រឿង​ផ្សំ​ធ្វើ​នំ​ខួប​កំណើត​ជា​ដើម វ៉ានីឡាវាជំនួយដល់សុខភាព និង​ផ្តល់​ជាតិប្រតេអ៊ីនខ្ពស់។

ក្នុង​ដំណើរ​ទស្សកិច្ច​សិក្សា​ស្វែង​យល់​នៅ​ចម្ការ​វ៉ាន់នីឡា  លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និង​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន ឱ្យ​រៀប​ចំ​ជា​កន្លែង​ទទួល​ភ្ញៀវទេសចរ ដើម្បី​ឱ្យ​ពួក​គេ​បាន​សិក្សា​អំពី​របៀបដាំ ថែទាំ និងប្រមូលផល ក៏ដូចជាដើរកម្សាន្តនៅទីតាំងចម្ការផ្ទាល់ ដូចចម្ការម្រេចដែរ។

ពិសេស​លោក​ស្នើ​សូម​ឱ្យ​ក្រុមហ៊ុន​បើក​ចិត្ត​ទូលាយ ជួយ​បង្ហាត់បង្ហាញ​បច្ចេកទេស ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​មាន​បំណង​ចង់​ដាំ ដំណាំ​វាន់នីឡានេះផង ដើម្បី​រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម