Connect with us

ព័ត៌មានជាតិ

មហាស្រពគីហ្សូណាកម្ពុជា-ជប៉ុន ២០២៥ ជាសក្ខីភាពនៃចំណងមិត្តភាពដ៏យូអង្វែងរវាងប្រទេសទាំងពីរ

បានផុស

នៅ

ក្នុងពិធីបើកមហាស្រពគីហ្សូណាកម្ពុជា-ជប៉ុន ២០២៥ នាថ្ងៃទី១៣ ខែកុម្ភៈ ក្រោមប្រធានបទ “សុខដុមនៃភាពចម្រុះ” លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពនេះ ជាសក្ខីភាពមួយនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូអង្វែងរវាងកម្ពុជា-ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានកសាងឡើងតាមរយៈការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការកោតសរសើរយ៉ាងស៊ីជម្រៅចំពោះវប្បធម៌របស់គ្នាទៅវិញទៅមក។ លោកស្រីបន្តថា ច្រើនឆ្នាំកន្លងមកនេះចំណងមិត្តភាពប្រទេសទាំងពីរ ត្រូវបានពង្រឹង ជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូប្រកបដោយអត្ថន័យក្នុងវិស័យនានា។

ការផ្លាស់ប្តូរវប្បធម៌ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ប្រជាជន និងប្រជាជន លើកកម្ពស់ការយល់ដឹង និងភាពចម្រុះរបស់ប្រជាជន ហើយការផ្លាស់ប្តូរវប្បធម៌មិនត្រឹមតែមានភាពស៊ីជម្រៅនៃការគោរពប្រពៃណីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍ ការអប់រំ និងវិស័យនានាផ្សេងៗ តាមរយៈការអបអរសាទរបេតិកភណ្ឌវប្បធម៌រួមគ្នា និងពង្រឹងចំណងមិត្តភាពដែលតភ្ជាប់ប្រជាជាតិទាំងពីរ។ នេះជាការលើកឡើងបន្ថែម របស់លោកស្រី ប៉ែន មុនីមករា។

លោកស្រីបន្តថា មូលបទឆ្នាំនេះ “សុខដុមនៃភាពចម្រុះ” រំឭកអំពីភាពស្រស់ស្អាតនៃភពខុសគ្នា ក៏ដូចជាភាពខ្លាំង នៃការរួបរួមគ្នា ហើយការអបអរសាទរថ្ងៃនេះ បង្ហាញពីភាពខ្លាំងនៃការផ្លាស់ប្តូរវប្បធម៌ដែលជាការជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ចំណែក លោក អ៊ូអិណុ អាតិស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា មហាស្រពគីហ្សូណា ២០២៥ ដែលបានជ្រើរើសប្រធានបទ “សុខដុមនៃភាពចម្រុះ” នេះ ក្នុងន័យ ដើម្បីទទួលយកបទពិសោធន៍រួមគ្នា សុខដុមភាព សោភ័ណភាព រវាងវប្បធម៌ចម្រុះគ្នានៃប្រទេសទាំងពីរ(កម្ពជា-ជប៉ុន)។ លោកសង្ឈឹមថា មិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជានៅតែបន្តអភិវឌ្ឍជានិច្ច។

កាលពីឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ហើយទំនាក់ទំនងនេះបានដំឡើងឈានដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ទំនាក់ទំនងភាពជាដៃគូនេះ មិនត្រឹមតែផ្តោតទៅលើនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ និងការអប់រំផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា នឹងបន្តពង្រឹងការផ្លាស់ប្តូររវាងប្រទេសទាំងពីរលើគ្រប់កម្រិត និងគ្រប់វិស័យ។

សូមបញ្ជាក់ថា ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំមហោស្រពគីហ្សូណា កម្ពុជា-ជប៉ុន ២០២៥ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដើម្បីពង្រឹងទំនាក់ទំនង និងវប្បធម៌រវាងកម្ពុជា និងជប៉ុន កាន់តែស្អិតរមួត។ មហោស្រពគីហ្សូណាឆ្នាំ២០២៥ នេះ ធ្វើឡើងក្រោមប្រធានបទ “សុខដុមនៃភាពចម្រុះ” ដោយមានទាំងសកម្មភាពកម្សាន្ត អប់រំ រួមជាមួយនឹងកម្មវីធីផ្សេងៗដែលបង្ហាញពីវប្បធម៌របស់ជប៉ុន និងលាយជាមួយវប្បធម៌ខ្មែរ ដើម្បីអាចឱ្យសិស្សនិស្សិត សាធារណជន ជនជាតិជប៉ុន និងកម្ពុជា បានសិក្សាស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា គឺបានរៀបចំជារៀងរាល់ឆ្នាំ ពោល គឺចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយមានប្រធានបទផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ កាលពីឆ្នាំ២០២៣ មហោស្រពគីហ្សូណាធ្វើឡើងក្រោមប្រធានបទ “មិត្តភាពស្រស់បំព្រងរបស់យើង A Blossoming Friendship” ដែលបញ្ជាក់ពីចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាក្នុងរយៈបេល ៧០ឆ្នាំ។ សម្រាប់ឆ្នាំ២០២៤ ត្រូវបានរៀបចំក្រោមប្រធានបទ “ទំព័រថ្មីនៃអនុស្សាវរីយ៍” ដែលបញ្ជាក់បីសកម្មភាពជាច្រើនដែលកម្ពុជា និងជប៉ុនបានធ្វើរួមគ្នា និងរក្សាទំនាក់ទំនងជាមួយគ្នាបន្តទៀតនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៩ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម៩ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម