Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ តម្រូវឱ្យម្ចាស់សហគ្រាស យកចិត្តទុកដាក់ និងការពារ ជាពិសេសចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានធ្វើ​ណែនាំ​ដល់​ម្ចាស់ ឬ​ នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករ-និយោជិត​ទាំងអស់ ​យកចិត្តទុកដាក់​ និង​ការពារ​ជាពិសេស​ចំពោះ​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព ​និង​ធានា​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ។

នៅក្នុង​សេចក្តីណែនាំ​ស្តីពី​ការការពារ​ ជាពិសេស​ចំពោះ​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ១៤ ​កុម្ភៈ​នេះ លោក ហេង​ សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យដឹងថា ​យោង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​របស់​កម្មករ-និយោជិត​ជា​ស្ត្រី និង​ដើម្បី​ធានា នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ជាពិសេស​សម្រាប់​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ ​ម្ចាស់​ ឬ​ នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករ-និយោជិត​ទាំងអស់ ​មិនត្រូវ​រើសអើង​ចំពោះ​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងការ​ទទួលបាន​ឱកាស​ការងារ ការបន្ត​កិច្ចសន្យា​ការងារ និង​ការដំឡើង​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ ឡើយ។

ត្រូវ​បើក​ផ្តល់ប្រាក់​ឈ្នួល​សរុប​អំឡុងពេល​សម្រាកលំហែ​មាតុភាព​ជូន​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ ឱ្យបាន​មុនពេល​សម្រាកលំហែ​មាតុភាព​។ មិនត្រូវ​ព្យួរ​កិច្ចសន្យាការងារ​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ ឬ ​កម្មករ-និយោជិត​ជា​ស្ត្រី​ក្នុង រយៈពេល ៩​ ខែ ក្រោយ​ការសម្រាកលំហែ​មាតុភាព លើកលែងតែ​ជាការ​ព្យួរ​កិច្ចសន្យាការងារ​ទាំងស្រុង​នៅក្នុង​ផ្នែក​ណាមួយ​ នៃ​សហគ្រាស គ្រឹះស្ថាន ឬ​កម្មករ-និយោជិត​ទាំងអស់​។ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចសន្យាការងារ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​កម្មករ-និយោជិត​ជា​ស្ត្រី​មានផ្ទៃពោះ ឬ​កម្មករ-និយោជិត​ជា​ស្ត្រី​ក្នុង​រយៈពេល ១ ​ឆ្នាំ ក្រោយ​សម្រាល​កូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ទៀតថា ហាមឃាត់​រាល់​ការបញ្ឈប់​ពី​ការងារ​ចំពោះ​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ កម្មករ-និយោជិត ជា​ស្ត្រី​ក្នុង​រយៈពេល ១ ​ឆ្នាំ ក្រោយ​សម្រាលកូន លើកលែងតែ​មានការ​ប្រព្រឹត្ត​កំហុស​ធ្ងន់​។ ត្រូវ​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ជាមុន​ពី​អធិការ​ការងារ​ក្នុង​ការ​បញ្ឈប់​ពី​ការងារ​ចំពោះ​កម្មករ-និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ ឬ ​កម្មករ-និយោជិត​ជា​ស្ត្រី​ក្នុង​រយៈពេល ១ ឆ្នាំ ក្រោយ​សម្រាលកូន​។ ក្នុងករណី ម្ចាស់ ឬ​ នាយក​សហគ្រាស គ្រឹះស្ថាន​ មិន​អនុវត្ត​តាម​វិធានការ​ណែនាំ​នេះ​ ត្រូវ​ទទួលរង​ការ​ផ្ដន្ទាទោស​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម