ព័ត៌មានជាតិ
អនុប្រធានទី២ព្រឹទ្ធសភា ទទូចឱ្យអាជ្ញាធរបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួនកាន់តែខ្លាំងក្លា
ក្នុងឱកាសជួបជាមួយអង្គបោះឆ្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរនានាក្នុងមូលដ្ឋាន អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា បានទទូចឱ្យអាជ្ញាធរមូលដ្ឋានបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខណ្ឌដង្កោ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធចំនួន ១៨០នាក់ មកពី ៣៩សង្កាត់ នៃខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល សែនសុខ និងមានជ័យ។

លោកបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដែលត្រូវបានដោះស្រាយកន្លងមកដូចជាការសម្រេចបង្កើនមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលឱ្យបានយ៉ាងតិច ១០នាក់/មួយឃុំ-សង្កាត់ ការទម្លាក់ថវិកាឆ្នាំ២០២៥ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជាមធ្យមប្រមាណ ១១២ ០០០ដុល្លារ កើន ១០,៩% ប្រៀបធៀបឆ្នាំ២០២៤ និងការជំរុញសេវាអត្តសញ្ញាណកម្មអនឡាញ (Online) ដែលក្រសួងមហាផ្ទៃ បាននិងកំពុងខិតខំជំរុញ។

ពីវេទិកានេះ លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានបន្តប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្រយោជន៍ជាតិ និងប្រជាជនឱ្យបានទទួលសន្តិភាព និងវឌ្ឍនភាពបន្ដទៀត តាមរយៈការបន្តខិតខំបម្រើមូលដ្ឋានរបស់ខ្លួនឱ្យប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដោយយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ច សណ្ដាប់ធ្នាប់ ស្ថិរភាព ជីវភាព និងវឌ្ឍនភាព សំដៅទទួលបានប្រជាប្រិយភាព និងការទុកចិត្តរបស់ប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតក្រោយៗទៀត។
ទន្ទឹមនេះ គឺត្រូវរួមគ្នាលើកកម្ពស់សុខភាព និងអប់រំ ដោយលោក បញ្ជាក់ថា សុខភាពត្រូវការអាហាររូបត្ថម្ភ ឯការអប់រំត្រូវការភាសាអង់គ្លេស៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ