ព័ត៌មានជាតិ
អ្នកនាំពាក្យ ណែនាំកម្មករ ត្រូវផ្តល់ក្តីស្រលាញ់ទៅវិញទៅមក និងរក្សាភាពថ្លៃថ្នូរនាមកូនខ្មែរ ក្នុងទិវា នៃក្តីស្រលាញ់
នៅក្នុងទិវា នៃក្តីស្រលាញ់ ១៤ កុម្ភៈនេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់កម្មករ-និយោជិតទាំងអស់ ត្រូវផ្តល់ក្តីស្រលាញ់រាប់អានគ្នាទៅវិញទៅមក និងរក្សាភាពថ្លៃថ្នូរក្នុងនាមជាកូនខ្មែរដែលមានប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់តាំងពីបុរាណកាលមក។

ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៤ កុម្ភៈនេះ លោក កត្តា អ៊ន បានផ្ញើនូវសេចក្តីស្រលាញ់ជូនដល់កម្មករ-និយោជិតទាំងអស់នៅក្នុងទិវា នៃក្តីស្រលាញ់នេះ។

លោកបានបន្តថា «សូមឱ្យបងប្អូនកម្មករ-និយោជិតយើងត្រូវផ្តល់ក្តីស្រលាញ់រាប់អានគ្នា ផ្តល់ការគោរពគ្នា និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកទាំងនៅពេលបំពេញការងារ និងការរស់នៅជីវិតប្រចាំថ្ងៃ និងត្រូវចៀសវាងនូវការបង្កជម្លោះ និងហានិភ័យផ្សេងៗ ទៅវិញទៅមករវាងគ្នា និងគ្នា»។

លោកបានបន្តទៀតថា លើសពីនេះទៀត ត្រូវផ្តល់សេចក្តីស្រលាញ់ ត្រូវចេះការជួយគ្នា ចេះចែករំលែកនូវទុក្ខលំបាក ឬ ផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីឱ្យក្រុមគ្រួសារ ក៏ដូចជាសហគមន៍នីមួយៗ មានសេចក្តីសុខសុភមង្គល មានសេចក្ដីថ្លៃថ្នូរ និងការរីកចម្រើនគ្រប់វិស័យ។
លោកបន្តឲ្យដឹងទៀតថា ជាងនេះទៅទៀត កម្មករ-និយោជិត ត្រូវចេះរក្សាភាពថ្លៃថ្នូរក្នុងនាមជាបុរសនារីខ្មែរដែលមានប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់តាំងពីបុរាណកាលមក។
លោក កត្តា អ៊ន បានបញ្ជាក់ថា ឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសចំនួន ៤៤ ៧៩៨ មានកម្មករ-និយោជិតចំនួន ១ ៨១៦ ០៤៦ នាក់ ស្រី ១ ០៦៤ ៦៨១ នាក់ ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន ១ ៥៦៦ មានកម្មករ-និយោជិតចំនួន ៩២៤ ០៤៥ នាក់ ស្រី ៦៩១ ៤២៣ នាក់។
ចំនួនរោងចក្រសហគ្រាសកើនឡើងនេះ នឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កម្មករ-និយោជិតទទួលបានប្រាក់ចំណូលសមរម្យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងក្រុមគ្រួសារ ដែលទាំងនេះជាការរួមចំណែកទ្រទង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រក្រី។
លោក កត្តា អ៊ន បានលើកទឹកចិត្តដល់កម្មករ-និយោជិតខិតខំធ្វើការងារគោរពច្បាប់ការងារសម្រេចឱ្យបានសហគ្រាសមួយ សហគមន៍សុខសាន្តមួយ ដើម្បីលើកកម្ពស់ជីវភាពចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសុខដុមរមនាសង្គម និងបានជំរុញឱ្យកម្មករ-កម្មការិនី ត្រូវអភិវឌ្ឍន៍ចំណេះដឹងបន្ថែម ពិសេសចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ដើម្បីទទួលបាននូវចំណេះជំនាញថ្មីៗ សំដៅធ្វើយ៉ាងណាក្លាយជាកម្មករ-និយោជិតដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល