Connect with us

ព័ត៌មានជាតិ

យូនីសេហ្វ ដាក់ដំណើរការកម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ដើម្បីលើកកម្ពស់ការថែទាំកូនបែបវិជ្ជមាន

បានផុស

នៅ

កាលពីពេលថ្មីៗនេះ អង្គការយូនីសេហ្វ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ដំណើរការកម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ដែលជាវេទិកាឌីជីថលថ្មី​មួយដើម្បីគាំទ្រដល់ឪពុកម្តាយ និងអ្នកថែទាំក្នុងការផ្តល់ការចិញ្ចឹមបីបាច់ និងថែទាំកុមារបែបវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត​ វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះ គឺជាវេទិកាដ៏មានសារប្រយោជន៍​សម្រាប់ឪពុកម្តាយ និងអាណាព្យាបាលនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។ លោកថា តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីការចិញ្ចឹមកូន កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ​ធានាថា គ្រួសារនានាទទួលបានការណែនាំដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​ប្រកបដោយសុខភាពល្អ​សម្រាប់កូនៗរបស់ពួកគេ។

បើតាមយូនីសេហ្វ កម្មវិធី ​«គន្លឹះនៃការចិញ្ចឹមកូន» ដែលបញ្ជូនព័ត៌មានតាមរយៈកម្មវិធីតេលេក្រាម (Telegram) និងការហៅទូរសព្ទឆ្លើយតបជាសំឡេង (IVR) អនុញ្ញាតឱ្យឪពុកម្តាយទទួលបានព័ត៌មានទាន់ពេលវេលា ហើយជាព័ត៌មានដែលចាំបាច់សម្រាប់ពួកគេ។ ឪពុកម្ដាយ ឬអាណាព្យាបាល ​អាចចុះឈ្មោះដោយឥតគិតថ្លៃ ដោយហៅទូរសព្ទទៅលេខ ១២៧៩ ឬ ដោយចុចលើតំណភ្ជាប់ដែលបានផ្ញើតាមសារ SMS ។ នៅពេលដែលបានចុះឈ្មោះរួចរាល់ អាចចូលមើលប្រធានបទជាច្រើន ដូចជា អាហារូបត្ថម្ភ ការថែទាំ និងការដាក់វិន័យបែបវិជ្ជមាន។ កម្មវិធីនេះនឹងផ្ញើសាររំលឹកឪពុកម្តាយ និងគាំទ្រពួកគេជាបន្តបន្ទាប់ ដើម្បីអនុវត្តគន្លឹះនៃការចិញ្ចឹមកូនទាំងនេះនៅផ្ទះ។

កុមារតូចៗនៅ​ប្រទេសកម្ពុជា ប្រឈម​នឹងការលំបាកធ្ងន់ធ្ងរ ដូចជា​កង្វះអាហារូបត្ថម្ភ និងការដាក់វិន័យបែបហិង្សា។ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ​ចុងក្រោយ (ឆ្នាំ ២០២១-២០២២) កុមារ កម្ពុជាអាយុពី​ ០ ខែ​ ទៅ ២ ឆ្នាំ ចំនួន៤៩% បានទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ហើយ ៦០% នៃកុមារដែលមានអាយុពី ១-១៤ ឆ្នាំ បានទទួលរងនូវការដាក់វិន័យបែបហិង្សា។ កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ត្រូវបានរៀបរៀង​ឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយផ្តល់ឱ្យឪពុកម្តាយ/អាណាព្យាបាល នូវដំបូន្មានជាក់ស្តែង និងផ្អែកលើភស្តុតាងស្តីពីការបង្កើតបរិយាកាសដែលមានសុវត្ថិភាព​សម្រាប់កូនរបស់ពួកគេ។

ទន្ទឹមនឹងនេះ អង្គការយូនីសេហ្វ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុក ដើម្បីធានាបាននូវការចូលប្រើកម្មវិធីនេះដោយឥតគិតថ្លៃ​ ទោះបីជានៅក្នុងតំបន់ដែលមិនសូវមានការតភ្ជាប់អ៊ីនធឺណិត​​ក៏ដោយ ដើម្បីធានាឱ្យបាននូវសមធម៌ ក្នុងការទទួលបានការណែនាំអំពីការចិញ្ចឹមកូន​។ ជាមួយនឹងការដាក់ឱ្យដំណើរការប្រកបដោយជោគជ័យនៃកម្មវិធី ​«គន្លឹះនៃការចិញ្ចឹមកូន» ​នេះ យូនីសេហ្វសង្ឃឹមថានឹងធ្វើឱ្យជីវិតរបស់កុមារនៅទូទាំងប្រទេសកម្ពុជាមានភាពប្រសើរឡើងជាយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម