Connect with us

ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹកឥណ្ឌាចូលចតនៅកំពង់ផែកម្ពុជា

បានផុស

នៅ

នាវាឆ្មាំសមុទ្រឥណ្ឌា២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈនេះ ក្នុងឱកាសបំពេញទស្សនៈកិច្ចរឹតចំណងមិត្តភាព និងការទូតជាមួយកម្ពុជា។

នាវាឥណ្ឌា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃការចូលចតនេះដែរក៏មានវត្តមាននាយទាហានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានទៅទទួលស្វាគមន៌និងជូនបាច់ផ្កានៅលើកំពង់ផែប្រកបដោយភាពស្និតស្នាល។

គួរឱ្យដឹងដែរថានាវាល្បាតទាំងពីរនេះមានឈ្មោះ INS SUJATA លេខ P56 ដឹកនាំដោយ​វរនាវីទោ ARJUN SEKHAR និងនាវា ICGS VEERA លេខ 35 ដឹកនាំដោយលោកវរនាវីទោ RAMESH V TALKA។ ក្នុងនាវាទាំងពីរនោះមាននាវិកប្រមាណ ៣៥០នាក់។

មេបញ្ជាការនាវាទាំងពីរនឹងចូលជូបជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមលោកឧត្តមនាវីទោ ម៉ី ឌីណា និងអភិបាលខេត្តព្រះសីហនុលោក ម៉ាង ស៊ីណេត នៅរសៀលថ្ងៃនេះ ហើយនៅថ្ងៃស្អែកប្រតិភូឆ្មាំសមុទ្រឥណ្ឌា ក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ​ជាទីជួបជាមួយមេបញ្ជាការទ័ពជើងទឹកកម្ពុជា ទៀ វិញ និងទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ក្នុងដំណើរចូលចតនៅកំពង់ផែកម្ពុជាក៏មានការហ្វឹកហ្វឺន​រួមគ្នា​ខ្នាតតូចនៅលើនាវា​ INS SUJATA លេខ​ P56 ជាមួយកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម​​ និង​ទីបញ្ជាការជួរមុខ​ ​អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហសមុទ្រ​នៅមុនពេលនាវាចេញពីខេត្តព្រះសីហនុនៅថ្ងៃទី១៧ ខែកុម្ភៈផងដែរ៕

ដោយ ជីង ឡុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​ក្រុម​កោសល្យ​វិច្ច័យ​ថៃ​បាន​ទទួល​បំណែកសាកសព​​៤១​​ នឹង​គ្រោងឆ្អឹង​៩៦​ ដើម្បីកំណត់អត្តសញ្ញាណ​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ៊ីរ៉ង់​ផ្ញើ​សំបុត្រ​ឲ្យ ពូទីន មុន​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​លើក​ទី​ពីរ​ជាមួយ​អាមេរិក

ព័ត៌មានជាតិ១៩ នាទីutes មុន

ជនសង្ស័យ ១៨នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ករណីរុករករ៉ែមាសខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម