Connect with us

ព័ត៌មានជាតិ

មួយ​ខែ​មុន​ ព្រឹក​ឡើង​ថ្ងៃ​នេះដំណឹង​ព្រឹត្តិការណ៍​​សហគមន៍ ២០ កុម្ភៈ បង្កការភ័យ​ខ្លាច​ជាថ្មី

បានផុស

នៅ

នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​នេះ គឺជា​ខួប​មួយខែ នៃ​ការ​ផ្ទុះឡើង​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការ​ណ៏​សហគមន៍ ២០ កុម្ភៈ។ ​អ្នក​ដែល​បាន​ឆ្លង​នៅក្នុង​ព្រឹត្តិការណ៍​នេះ មាន​ចំនួន​១០៦២​នាក់ ហើយ​សរុប​អ្នក​ឆ្លង​ទាំងអស់​នៅ​កម្ពុជា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែមីនា មាន​ចំនួន​១៥៧៨​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​៩១៧​នាក់​, កំពុង​សំរាក​ព្យាបាល​ចំនួន​៦៥៨ នាក់ និង​ស្លាប់​ចំនួន​ ០៣ នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយពី​ផ្ទុះឡើង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ភា្ល​ម រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ចំពោះ​ការរីក​រាលដាល​នេះ ដែល​ក្នុងនោះ​មានដូចជា ការបិទ​អគារ ហាង​ទំនិញ ហាង​លកដូរ ក្លឹប​កម្សាន្ត ក្លឹប​កីឡា រមណីយដ្ឋាន និង​តំបន់​មួយចំនួន ដែល​ពាក់ព័ន្ធ ហើយ​បាន​ឈានដល់​បិទ​សាលារៀន នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។ វិធានការ​មួយទៀត ក្រោយពី​មើលឃើញថា ព្រឹត្តិការ​ណ៏​នេះ​ចេះតែ​រីក​ធំ​ទៅៗ សម្តេច​បានស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត ទាំងអស់ បិទ​ការជួបជុំ​នានា ជាពិសេស​ពិធីបុណ្យ អា​ពា​ហ៏​ពិ​ពា​ហ៏ ឡើងផ្ទះ ជាដើម ហើយ​ស្ថាប័នរដ្ឋ​ទាំងអស់ ក៏ត្រូវ​កាត់បន្ថយ​មនុ​ស្ស​ធ្វើការ​ឲ្យ​នៅ​តិ​ច​បំផុត ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ​។​

នៅក្នុង​សារ​ពិសេស ដែល​សម្តេច​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក្រោយពី​ផ្ទុះ​ព្រឹត្តិការ​ណ៏​សហ​គន​ន៏ ២០ កុម្ភៈ ភ្លាមៗ សម្តេច​បាន​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​អាក្រក់ និង​ធ្ងន់ធ្ងរ ហើយ​សម្តេច​ស្នើសុំ​ការយោគយល់​ពី អ្នក​ធុរកិច្ច និង​​ពលរដ្ឋ ដែល​តម្រូវឱ្យ​មានការ​បិទ​អគារ ក្លឹប​កម្សាន្ត និង​ទីតាំង​ផ្សេងៗ ដែល​ផ្ទុះ​ករណី​កូ​វីដ​-១៩​នេះ​។ ជាមួយគ្នា​នោះ សម្តេច​បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រូវ​ស្វែងរក​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ដែលជា​ទីតាំង​ផ្ទុះឡើង​ដំបូង និង​ស្វែងរក​អ្នកពាក់ព័ន្ធ​ទាំងអស់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទាំងអស់ មក​ពិនិត្យ​សំណាក​។ ចំណែក​ពលរដ្ឋ​នៅ​ភ្នំពេញ និង​តំបន់​ដទៃទៀត ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​រឹតបន្តឹង​ក្នុងការ​អនុវត្ត​វិធានការ​៣​ការពារ និង​៣​កុំ​។​

ដើម្បី​ទប់ទល់​បញ្ហា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​កាន់​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ជាដាច់ខាត និង​បានដាក់​បញ្ជា​ឲ្យ​កងកម្លាំង​នៅតាម​ព្រំដែន​ទាំងអស់ បិទ​ច្រក​ទៅកាន់​ប្រទេស​ទាំងនោះ​។​

ជាមួយ​វិធានការ​ខាងលើនេះ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ជាគោលការណ៍​យល់ព្រម​ឲ្យ​អនុវត្ត​នូវ​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង ដែល​មិន​សហការ​នូវ​វិធានការ​សុខាភិបាល ដែល​ក្នុងនោះ ទី​១, ចំពោះ​ជនបរទេស ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី ទី​២, ចំពោះ​ជនជាតិខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទី​៣, ចំពោះ​ទីតាំង ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​។​

ដោយ​មើលឃើញ​ការរីក​រាលដាល​ចេះតែ​ធំ​ទៅៗ និង​ដើម្បី​ត្រៀម​ទុកជាមុន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ចេញ​វិធានការ​ជាបន្ទាន់​មួយទៀត ពាក់ព័ន្ធ​សព​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ ដែល​ក្នុងនោះ សម្តេច​បាន​សម្រេចយក​វិធានការ​មួយ គឺ “​បូជា​” ហើយ​ស​ម្ដេចក៏​តម្រូវ​ឲ្យ​អាជ្ញាធរខេត្ត​ទាំងអស់ រៀបចំ​ទីតាំង​ប៉ាឆា​ឲ្យ​ហើយ​ផងដែរ​។​

អ្វី​ដែលជា​បញ្ហាសំខាន់​មួយទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តួចផ្តើម​ឲ្យ​ធ្វើ​អនុក្រឹត្យ និង​ជា​ច្បាប់​មួយ ដែលមាន​ឈ្មោះថា ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដើម្បី​ដាក់ទោស ក៏ដូចជា​ពិន័យ​ចំពោះ​អ្នក​ដែល​មិន​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​បាន​ដាក់ចេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ហើយ​រហូតមក​ដល់ពេលនេះ ច្បាប់​នេះ ត្រូវបាន​ប្រមុខរដ្ឋស្តីទី​បាន​ចុះហត្ថលេខា ប្រកាស​ឲ្យ​ប្រើ និង​ចូល​ជា​ធរមាន​រួចហើយ​កាលពី​ថ​ថ្ងៃទី​១២ ខែមីនា ថ្មីៗ​នេះ​។​

ទាក់ទង​បញ្ហា​វ៉ាកសាំង ដែលជា​ផ្នែក​មួយ នៃ​ការទប់ស្កាត់​ការរីក​រាល​នេះដែរ ក្រៅពី​ទទួល​បានជា​ជំនួយ​ពី​បណ្តា​ប្រទេស​ផ្សេងៗ សម្តេច​ក៏បាន​គៀងគរ​រក​មូលនិធិ ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ទៀតផង ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ដាក់បទបញ្ជា ឲ្យ​រៀបចំ​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ ដើម្បី​រៀបចំ​ដំណើរ​ការចាក់​វ៉ាក់សាំង​ឲ្យ​បានល្អ ក្នុងនោះ មាន​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ជា​ប្រធាន ហើយ​បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន វ៉ាក់សាំង Sinovac នឹង​មកដល់​កម្ពុជា ជាថ្មីទៀត​នៅ​ថ្ងៃទី​២៦ ខែ​មិនា ខាងមុខ ។ សម្តេច​ស្នើ​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ដែលមាន​អាយុ​៦០ ឆ្នាំ​ឡើង នៅ​តំបន់​ដែល​មានការ​រាតត្បាត​ច្រើន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​រៀបចំ​ទីតាំង​សម្រាប់​ចាក់​នៅតាម​ខណ្ឌ​នីមួយៗ​។​

មាន​សំណួរ​ជាច្រើន​តែងតែបាន​លើកឡើង​ថា តើ​ព្រឹត្តិការ​ណ៏​សហគមន៍ ២០ កុម្ភៈ នេះ នឹង​បិទ​បញ្ចប់​នៅពេលណា ? ។ ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ធ្លាប់បាន​បញ្ជាក់​ហើយ​ថា បញ្ហា​ដែល​អាច​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នេះ​បាន អាស្រ័យទៅលើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម