Connect with us

ព័ត៌មានជាតិ

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

បានផុស

នៅ

មួយប៉ព្រិចភ្នែក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា បានលេចចេញជារូបរាងបណ្តើរៗហើយ បន្ទាប់ពីរាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាត ឱ្យក្រុមវិស្វករជំនាញ ចល័តគ្រឿងចក្រចូលទៅតាមគោលដៅដើម្បីបើកការដ្ឋាន កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលប្រមាណ៣ខែ មកនេះ ពោលគិតត្រឹម​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ កម្លាំងជំនាញនៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បាននិងកំពុងធ្វើការឈូសឆាយ លុបជ្រលងអូរ បន្ទាបចំណោតភ្នំរួម និងកសាងសំណង់សិល្បៈការ្យ។

ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជួបឧបសគ្គជាច្រើនដូចជាការ ពុះហែកភ្នំ រាវរកគ្រាប់មីន -យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមគោលដៅការដ្ឋាន ផ្ទៀងផ្ទាត់ប្លង់ផែនទី ការបោះតម្រុយ និងឆ្លងកាត់អូរ ស្ទឹងជាដើម។ ទោះជាជួបឧបសគ្គយ៉ាងណា ការសាងសង់ផ្លូវក្រវាត់ព្រំដែនបានលេចចេញជារូបរាងបណ្តើរៗ និងសម្រេចបានលទ្ធផលជាច្រើន។

នាយឯក ហេង សុខដា យុទ្ធជនក្រុមការងារស្ថាបនាសំណង់ទទួលបន្ទុកខេត្តរតនគិរី មានប្រសាសន៍ថា អ្វីដែលជាឧបសគ្គនោះ ដំណាក់ទី១ ត្រូវហែកកាត់ភ្នំ ចំណោតខ្ពស់ទម្លាក់មកទាប និងកុំឱ្យមានប៉ះពាល់ថ្ម ហើយដំណាក់កាល ទី២ សម្រុតភ្នំបន្តរហូតទាបដែលអាចធ្វើចរាចរណ៍បាន១០០ %»។ លោកឱ្យដឹងថា៖«ការងារខ្ញុំខាងវត្ថុរារាំង និងពុះពារ ការហែកភ្នំ យើងមានផលវិបាកភ្នំខ្ពស់ៗច្រើនពិបាកខ្លាំង ព្រោះការងារឈូសឆាយនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាម»។

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ក្នុងនោះ ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧ គីឡូម៉ែត្រ និង ខេត្តរតនគិរី ប្រវែងប្រមាណ ១០២ គីឡូម៉ែត្រ។ ការកសាងនេះគ្រោងប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា​ ឆ្នាំ២០២៧។

សមិទ្ធផលដែលសម្រេចបាននាពេលនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រប្រមាណ ២៧ លានដុល្លាអាមេរិក។ ការចូលរួមនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០២៤ បានសម្រេច «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន – FBID» និងបានអំពាវនាវដល់ពលរដ្ឋដែលមានទឹកចិត្តស្នេហាជាតិចង់ចូលរួមអភិវឌ្ឍព្រំដែន ចូលរួមថវិកាតាមគោលការណ៍ស្ម័គ្រចិត្ត។

សូមជម្រាបថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្តោតលើកសាងផ្លូវក្រវាត់តាមព្រំដែន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការ ប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម