ព័ត៌មានជាតិ
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដឹកនាំដោយ លោក ហេង សំណាង ដែលជាប្រធាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានជួបជុំសមាជិករបស់ខ្លួន សម្តែងមតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

នាឱកាសនោះ លោក ហេង សំណាង បានថ្លែង ចាត់ទុកថាគម្រោងផែនការនេះ ជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ក្នុងនាមជាក្រុមយុវជន សង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនអាចទទួលយកបាននូវទង្វើដ៏បែបនេះ និងមិនអាចលើកលែងបានជាដាច់ខាតដល់ក្រុមប្រឆាំងទាំងនោះ។

ជាមួយគ្នានោះដែរ លោក ហេង សំណាង បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ពាក់របស់រាជរដ្ឋាភិបាល ពន្លឿនការធ្វើច្បាប់ ដាក់ក្រុមប្រឆាំងរាជរដ្ឋាភិបាលទាំងនៅក្នុងស្រុក និងក្រៅស្រុក ជា«ក្រុមភេរវករ»ឱ្យបានកាន់ឆាប់ កាន់តែល្អ ព្រោះបើបន្តទុកឱ្យជនជ្រុលនិយមមួយក្ដាប់តូច ដែលប្រឆាំងរាជរដ្ឋាភិបាលនោះ នឹងធ្វើឱ្យសង្គមមានភាពច្របូកច្របល់ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងការរកស៊ីរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។

លើសពីនេះទៀត លោក ហេង សំណាង បានបន្ត អំពាវនាវដល់ ក្រុមប្រឆាំងនៅក្នុងស្រុក ជាពិសេសប្រជាពលរដ្ឋ និងយុវជនអស់កុំជឿ និងចាញ់បោកការអំពាវនាវរបស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួករបស់គេ ហើយចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងថែរក្សាសន្តិភាពនៅក្នុងប្រទេស។
គួរឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានទម្លាយសារសំឡេងចំនួន២ ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។

សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច បានដឹងអំពីមេក្លោងធំរបស់ក្រុមនេះ ថាជាអ្នកណាហើយកំពុងនៅទីណារួចហើយ ប៉ុន្តែមិនទាន់បញ្ចេញនៅពេលនេះឡើយ ពីព្រោះត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។
តាមរយៈនេះ សម្ដេច ហ៊ុន សែន ក៏បានចោទសួរប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ថាតើប្រទេសនោះគាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះបន្តស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?
ជាមួយគ្នា សម្ដេចក៏រង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬ នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ? ទន្ទឹមនេះ សម្ដេចក៏បានប្រកាសថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេចនិងគ្រួសារសម្ដេច។
ជាការកត់សម្គាល់ មកទល់ម៉ោងនេះ បណ្ដាមន្ត្រីរាជការ មេទ័ព ឧកញ៉ា បានបន្តចេញញត្តិថ្កោលទោសជាបន្តបន្ទាប់នៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត