Connect with us

ព័ត៌មានជាតិ

រថយន្តដឹកប្រេងឆា​ បុកជាមួយរថយន្តដឹកស្រាបៀរបួសមនុស្ស៥នាក់

បានផុស

នៅ

មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តដឹកទំនិញប្រេងឆា និងរថយន្តដឹកស្រាបៀ បណ្ដាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងរងរបួសស្រាល៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើបណ្ដោយផ្លូវវាងក្រុងលេខ ១១០ ខាងលិចមន្ទីរពេទ្យភ្នែកខេត្ត ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្នុង ក្រុងដូនកែវ។

តាមការបញ្ជាក់បឋមពីសមត្ថកិច្ចនៅកន្លែងហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុក៏ប៉ះចំពីមុខជាមួយរថយន្តសាំយ៉ុងទឹកប្រេងឆា មកពីទិសខាងត្បូង ឆ្ពោះមកទិសជើង ក្នុងល្បឿនយ៉ាងលឿន សង្ស័យដាច់ក្រឡេកង់ ក៏រេចង្កូតមកប៉ះជាមួយឡានដឹកទំនិញស្រាបៀកម្ពុជា តែម្ដង បណ្ដាលឱ្យមនុស្ស១នាក់រងរបួសធ្ងន់ ដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និង៤នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចក្រុងដូនកែវបានចុះដល់កន្លែងហេតុ វាស់វែងកសាងសំណុំរឿងតាមនីតិវិធី៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម