ព័ត៌មានជាតិ
ស.ស.យ.ក ថាគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ជាចេតនារុញឱ្យកម្ពុជាមានសង្គ្រាម
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក )ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការវាយប្រហារដោយ ជ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតឥស្សរជនជា ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងក្រុមគ្រួសារ។ ស.ស.យ.ក ចាត់ទុកគម្រោងធ្វើភេរវកម្មនេះ ថាជាចេតនារុញកម្ពុជាឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី។

នៅក្នុងញត្តិថ្កោលទោស ស.ស.យ.ក សរសេរដូច្នេះ ៖«ផែនការវាយប្រហារដោយជ្រូនចូលភូមិគ្រឹះរបស់ សម្តេចតេជោ ដែលត្រូវបានទម្លាយចេញជា សាធារណៈនាពេលថ្មីៗនេះ បានបង្ហាញច្បាស់អំពីចេតនាក្នុងការបំផ្លាញនូវសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ របស់សង្គមជាតិ ក្នុងគោលដៅរុញច្រានកម្ពុជាឱ្យជួបអស្ថិរភាពសង្គម និងធ្លាក់ចូលភ្លើងសង្គ្រាមសារជាថ្មី »។
សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជាចាប់កំណើតនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បានចូលរួមដោយផ្ទាល់ក្នុងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាជាង ៤ ទសវត្សរ៍មកនេះ អះអាងថា ខ្លួនបានយល់ច្បាស់អំពីពលិកម្ម ព្រមទាំងការពុះពារគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំជំនាន់មុនគ្រប់រូប ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីត ប្រធានទី១ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងដំណើរស្វែងរកសុខសន្តិភាព ស្ថិរភាព សេរីភាព និងជំរុញវឌ្ឍនភាព សង្គម-សេដ្ឋកិច្ច ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងសេចក្តីសុខក្សេមក្សាន្តដល់សង្គមជាតិទាំងមូលរហូត មកដល់បច្ចុប្បន្ន។

ក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជាប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការវាយប្រហារដោយជ្រុនចូលភូមិគ្រឹះរបស់ សម្តេចតេជោ និង ក្រុមគ្រួសារ និងសូមអំពាវនាវដល់សមត្ថកិច្ចគ្រប់កម្រិត សូមចាត់វិធានការផ្លូវច្បាប់ និងតឹងរ៉ឹងបំផុតចំពោះ ជនទាំងឡាយណា ដែលពាក់ព័ន្ធការរៀបចំផែនការវាយប្រហារដោយជ្រូនខាងលើ។
សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញារក្សា ការពារអនាគតព្រះរាជាណាចក្រកម្ពុជា ចូលរួមបង្ការ និងប្រឆាំងដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ចំពោះរាល់ការប៉ុនប៉ង និងផែនការទុច្ចរិតបំពានច្បាប់ទាំងឡាយ ដែលមានចេតនាបង្កឱ្យមានចលាចលសង្គម និង បំផ្លាញសន្តិភាព ស្ថិរភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។
សូមរម្លឹកថា នៅថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានទម្លាយខ្សែអាត់សំឡេងចំនួន២ ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។
សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច បានដឹងអំពីមេក្លោងធំរបស់ក្រុមនេះ ថាជាអ្នកណាហើយកំពុងនៅទីណារួចហើយ ប៉ុន្តែមិនទាន់បញ្ចេញនៅពេលនេះឡើយ ពីព្រោះត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។
តាមរយៈនេះ សម្ដេច ហ៊ុន សែន ក៏បានចោទសួរប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ថាតើប្រទេសនោះគាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះបន្តស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?
ជាមួយគ្នា សម្ដេចក៏រង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬ នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ? ទន្ទឹមនេះ សម្ដេចក៏បានប្រកាសថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេចនិងគ្រួសារសម្ដេច។
ជាការកត់សម្គាល់ មកទល់ម៉ោងនេះ បណ្ដាមន្ត្រីរាជការ មេទ័ព ឧកញ៉ា បានបន្តចេញញត្តិថ្កោលទោសជាបន្តបន្ទាប់នៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង