Connect with us

ព័ត៌មានជាតិ

លោក ទៀ សុខា ឡើងជាមេទ័ពជើងទឹកបន្តពីឪពុក

បានផុស

នៅ

ឧត្តមនាវីឯក ទៀ សុខា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាមេបញ្ជាការទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បន្តពីឪពុកលោកនាយឧត្តមសេនីយ៍ ទៀ វិញ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។

ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចព្រះនរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងតាមសេចក្ដីក្រាបបង្គំថ្វាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងបញ្ជាឱ្យអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតែងតាំងលោក ទៀ សុខា នេះគឺបន្ទាប់ពីឪពុកលោកដែលជាអតីតមេបញ្ជាការទ័ពជើងទឹកលោក ទៀ វិញ ត្រូវបានព្រះមហាក្សត្រសម្រេចតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិកាលពីថ្ងៃទី៨ ខែកម្ភៈ។ មុនត្រូវបានតែងតាំងជាមេបញ្ជាការទ័ពជើងទឹក លោក ទៀ សុខា បានកាន់តួនាទីជាមេបញ្ជាការរង និងជាអគ្គលេខាធិការរងនៃគណៈកម្មការជាតិសន្ដិសុខលម្ហសមុទ្រ៕

នាយឧត្តមសេនីយ៌ ទៀ វិញ

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៣៧ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម