ព័ត៌មានជាតិ
នគរបាលម្នាក់ឃើញស្តុបពណ៌លឿងមិនហ៊ានបើកទៅមុខបន្ត ក៏ឈប់លើគំនូសថ្មើរជើង ត្រូវរងពិន័យ
មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ត្រូវទទួលរងពិន័យ ព្រោះតែបើករថយន្តសឺរ៉ែនរបស់នគរបាល ឈប់លើគំនូរថ្មើរជើងត្រង់ស្តុបផ្លូវព្រះនរោត្តម កែង១៧៨ ។ នេះបើតាមការឱ្យដឹងដោយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ នេះ។ តាមចម្លើយរបស់នគរបាលរូបនេះ មូលហេតុដែលខ្លួនឈប់លើគំនូសថ្មើរជើង គឺព្រោះតែពេលបើកបរដល់ស្តុបផ្លូវព្រះនរោត្តម ស្តុបលោតភ្លើងពណ៌លឿង មិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ។

ការពិន័យលើមន្ត្រីនគរបាលរូបនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីរថយន្តសឺរ៉ែន ម៉ាកកាមារីបាឡែន ពណ៌ខ្មៅ ឈប់នៅគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ នៅខណ្ឌដូនពេញ ។
ទំព័រហ្វេសប៊ុកដដែល ឱ្យដឹងថា ក្រោយការផ្សព្វផ្សាយ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវបន្ទាប់មកទើបរកឃើញថារថយន្តខាងលើរបស់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅមន្ត្រីផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកសួរនាំដែលជាអ្នកបើកបររថយន្តនោះ។

តាមការបំភ្លឺរបស់មន្ត្រីផ្នែកព្រហ្មទណ្ឌ នៅថ្ងៃកើតហេតុគាត់បានជិះរថយន្តខាងលើទៅចាក់សាំង លុះដល់ចំណុចស្តុបផ្លូវព្រះនរោត្តម កែង១៧៨ សញ្ញាភ្លើងស្តុបលោតពណ៌លឿង ទើបគាត់មិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ។
ក្រោយពីសួរនាំរួច មន្ត្រីផ្នែកព្រហ្មទណ្ឌបានទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់ ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំកុំឱ្យមានកំហុសឆ្គងបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ