ព័ត៌មានជាតិ
ប្រជាកសិករម្នាក់នៅស្រុកទឹកឈូទទួលបានបទពិសោធន៍ក្នុងការចិញ្ចឹមទាឱ្យមានស៊ុតធំល្អ
កំពត ៖ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកសួន គៀន ជាប្រជាកសិករចិញ្ចឹមសត្វទាយកស៊ុតលក់ដែលស្ថិតនៅក្នុងភូមិទ្ធារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពតលោកជាប្រជាកសិករម្នាក់ដែលចិញ្ចឹមសត្វទាមានចំនួន ៥ ពាន់ក្បាលហើយក្នុងមួយថ្ងៃបានជាមធ្យមប្រមូលឱ្យស៊ុតបាននៅក្នុងរង្វង់ ៣ ពាន់គ្រាប់ សម្រាប់លក់ទៅឱ្យម៉ូយ នៅក្នុងឃុំ ឬទៅទីផ្សារនៅក្នុងស្រុកកំពង់ត្រាច និងទីផ្សារសាមគ្គីទីរួមខេត្តកំពតនិង ខេត្តព្រះសីហនុជាដើម។

លោក សួន គៀប ជាប្រជាកសិករម្នាក់បានបញ្ជាក់ឱ្យដឹងថាក្នុងរយៈពេល៥ឆ្នាំកន្លងមក លោកមានបទពិសោធន៍ និងមានភាពជឿជាក់ទៅលើការចិញ្ចឹមទា ឱ្យមានសុខភាពបានល្អហើយផលិតស៊ុតបានច្រើននិងយូរលើសពី២ឆ្នាំ។
ប្រជាកសិករចិញ្ចឹមសត្វទាយកស៊ុតលក់នៅស្រុកទឹកឈូម្នាក់បានបញ្ជាក់ថា របរចិញ្ចឹមទាយកស៊ុតលក់ ធ្វើឱ្យគាត់រីករាយយ៉ាងខ្លាំង ដោយសារការចិញ្ចឹមទទួលបានលទ្ធផលល្អ សត្វទាគ្មានជំងឺ ឬងាប់ ការប្រមូលស៊ុតបានច្រើន ស៊ុតធំ និងមានគុណភាព ហើយទីផ្សារល្អ ពិសេសមេទាអាចផ្តល់ស៊ុតរយៈយូរជាង២ឆ្នាំ។
ខណៈដែលមន្ត្រីបច្ចេកទេសកសិកម្មថាការចិញ្ចឹមទារបស់កសិកររូបនោះ សាមញ្ញតែត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទាំងអស់។

ប្រជាកសិកររូបនោះបានបញ្ជាក់បន្តថា កត្តាដែលធ្វើឲ្យការចិញ្ចឹមទារបស់គាត់ទទួលបានជោគជ័យ និងធានាថាគ្មានជំងឺ ឬងាប់ មានដូចជា៖ របបអាហារ(ការផ្តល់ចំណី និងអាហារធម្មជាតិ) អនាម័យក្នុងនឹងក្រៅទ្រុង ទឹកស្អាត (ទឹកផឹក និងទឹកទាលេង) បរិយាកាសល្អ។

លោក មុី ភារ៉ា ជាមន្ត្រីបច្ចេកទេសកសិកម្ម ឃុំបានបញ្ជាក់ឱ្យដឹងថា លោកសប្បាយចិត្តដែលឃើញកសិករចិញ្ចឹមសត្វបានល្អលើសពីការរំពឹងទុក។

លោក មុី ភារ៉ា មន្ត្រីបច្ចេកទេសកសិកម្មបានបញ្ជាក់ថា ការចិញ្ចឹមទារបស់កសិករ សួន គៀត សាមញ្ញតែត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទាំងអស់ ហើយពលរដ្ឋចិញ្ចឹមទាផ្សេងទៀត គួរសិក្សាឬយកគំរូតាមគាត់។
មន្ត្រីបច្ចេកទេសកសិកម្មរូបនោះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យងាកមកធ្វើកសិកម្មឱ្យបានច្រើន មិនថាចិញ្ចឹមសត្វ ឬដាំបន្លែទេ ហើយក្រុមមន្ត្រីបច្ចេកទេសកសិកម្មឃុំ នឹងនៅជួយផ្តល់ទាំងបច្ចេកទេស និងការសិក្សាទីផ្សារ ដើម្បីជំរុញជីវភាពបងប្អូនកសិករ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ