ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលតម្រាយខ្សែរត់ រថយន្តក្រុង ៣ខ្សែ ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street)
ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឱ្យមានដំណើរការរហូតដល់ម៉ោង ១១:០០ នាទីយប់ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុង សាធារណៈ ចំនួន៣ខ្សែ នោះគឺខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A។

តាមសេចក្តីជូនដំណឹងស្តីពីការកែសម្រួលតម្រាយខ្សែរត់ និងការបន្ថែមម៉ោងប្រតិបត្តិការរថយន្តក្រុងសាធារណៈ ខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ បានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះ រដ្ឋបាល រាជធានីភ្នំពេញ បានបើកឱ្យប្រើប្រាស់សាកល្បងនូវគម្រោងផ្លូវថ្មើរជើង (Walk Street) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ចាប់ពីម៉ោង ៦:០០ នាទីល្ងាច រហូតដល់ ម៉ោង ១១:០០ នាទីយប់។ជាការកត់សម្គាល់ បន្ទាប់ពីការបើកដំណើរការសាកល្បង គម្រោងផ្លូវថ្មើរជើង (Walk Street) នេះ ទទួលបាន ការគាំទ្រ និងចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តជាច្រើន ពោលគឺ បានកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុង សាធារណៈ ខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឱ្យមានដំណើរការរហូតដល់ម៉ោង ១១:០០ នាទីយប់ ដូចខាងក្រោម៖

១- ខ្សែទី២A មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង និងពីស្ថានីយរថយន្តក្រុង ព្រែកសំរោង (ក្រុងតាខ្មៅ ខេត្តកណ្តាល) ដែលឆ្លងកាត់តាមផ្លូវលេខ៤៧ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ បន្តរត់តាម មហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) ផ្លូវលេខ១៧២ តាមមហាវិថីព្រះនរោត្តម ឆ្លងស្ពានអាកាសក្បាលថ្នល់ កាត់តាមផ្លូវជាតិលេខ២ ដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ ខេត្តកណ្តាល)។
* កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): BO៧ (ចំណត ផ្សារចាស់លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), BO៩ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១០ (ចំណតសារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១១(ចំណតផ្សារកណ្តាល ផ្លូវលេខ១៣ កែងផ្លូវលេខ ១៥៤), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), B១៤ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១៦ (ខាងក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤)។

២- ខ្សែទី៣ មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូម៉ែត្រលេខ៩ និងពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ តាមផ្លូវជាតិលេខ៥ រួចរត់តាមតីរវិថីព្រះស៊ីសុវត្ថិ តាមវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ុង អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) វិថីរចនា (ផ្លូវលេខ៦១៦) រត់តាមមហាវិថីព្រះនរោត្តម តាមវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០ ផ្សារធំថ្មី) មហាវិថីកម្ពុជាក្រោម ឆ្លង់ស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្សី ស្ពានអាកាសចោមចៅ បន្តរត់មកផ្លូវជាតិលេខ៣ បត់ឆ្វេងតាមផ្លូវ ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង)។
* កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): B១០ (ចំណត សារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨)។

៣- ខ្សែទី៤A មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ និងពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ដែលឆ្លងកាត់តាមផ្លូវជាតិលេខ៥ រហូតមកដល់រង្វង់មូលគួចកាណុង តាមផ្លូវលេខ៤៧ រហូតដល់រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) វិថីរចនា (ផ្លូវលេខ៦១៦) បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០ ផ្សារធំថ្មី) បន្តរត់តាមមហាវិថី ហ្សាលដឺហ្គោល រួចបន្តរត់តាមមហាវិថីព្រះមុនីរ៉េត ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រត់តាមមហាវិថីចោមចៅ តាមផ្សារទួលពង្រ តាមផ្លូវ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង)។
* កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): B១០ (ចំណតសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨)៕
អត្ថបទ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ