Connect with us

ព័ត៌មានជាតិ

ក្លឹបអូដាកម្ពុជា រៀបចំកម្មវិធីជិះកង់ពីភ្នំពេញទៅខេត្តមណ្ឌលគិរី ដោយប្រើរយៈពេល ២៧ម៉ោង

បានផុស

នៅ

លោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា «ក្លឹបអូដាកម្ពុជា» នឹងមានរៀបចំកម្មវិធីជិះកង់តាមសមត្ថភាពពីភ្នំពេញទៅកាន់ភូមិភាគឦសានខេត្តមណ្ឌលគិរី ដែលត្រូវចំណាយរយៈពេលត្រឹម ២៧ម៉ោងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះមានការរៀបចំ និងឧបត្ថម្ភដោយ «ក្លឹបអូដាកម្ពុជា» ហើយការរៀបចំកម្មវិធីនោះដែរ ក្នុងគោលបំណងចង់ផ្សារភ្ជាប់នឹងការសិក្សា ភ្នំពេញ-មណ្ឌលគិរី ដើម្បីឧបត្ថម្ភសិស្សជនជាតិដើមភាគតិចចំនួន ១៤១នាក់ ដែលកំពុងខ្វះខាតសម្ភារៈសិក្សានៅក្នុងសាលា។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថា កម្មវិធីជិះកង់តាមសមត្ថភាពពីភ្នំពេញទៅកាន់ភូមិភាគឦសានខេត្តមណ្ឌលគិរី បេក្ខជនត្រូវមានគោលដៅចេញពីរាជធានីភ្នំពេញកាត់ខេត្តជាច្រើនរួមមាន៖ កណ្ដាល-កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ និងបញ្ចប់នៅរង្វង់មូលគោព្រៃ ខេត្តមណ្ឌលគិរី។ កម្មវិធីនេះនឹងចាប់ផ្តើនៅថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ដោយបេក្ខជនត្រូវជួបជុំគ្នានៅម៉ោង ៤៖00នាទីព្រឹក នៅចំនុច 0គីឡូ នៅច្រកឡើងវត្តភ្នំខាងកើត ដែលមានចម្ងាយ ៤១៣គីឡូម៉ែត្រ។

លោកបន្តថា លោកបញ្ជាក់ថា «បេក្ខជនដែលបានចូលរួមក្នុងកម្មវិធីជិះកង់ពីភ្នំពេញ ឆ្ពោះទៅខេត្តមណ្ឌលគិរីមានចន្លោះពី ៣០ទៅ៥០កង់ ហើយការជិះកង់នេះ បេក្ខជនត្រូវត្រៀមសម្ភារៈដោយខ្លួនឯង យើងមិនមានជាងកង់ ម៉ូតូ រឺឡាន តាមជួយនោះទេ ពោលគឺ ខ្លួនទីពឹងខ្លួន ជាពិសេសបេក្ខជនត្រូវមានអាវចំណាំងផ្លាតជាដាច់ខាត ក្នុងការចូលរួម»។                                                                             

លោកបន្ថែមថា បេក្ខជនសូមពិចារណាមុននឹងសម្រេចចិត្តចូលរួមកម្មវិធីនេះ ដែលមានរយៈពេលនៃការជិះកង់ ២៧ម៉ោងគត់ គឺខ្លួនទីពឹងខ្លួន មិនមានអ្នកជួយសង្រ្គោះតាមផ្លូវនោះទេ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

សន្តិសុខសង្គម១៦ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២៣ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម