Connect with us

ព័ត៌មានជាតិ

EU នៅតែបន្តការអនុគ្រោះពន្ធទោះបីកម្ពុជាចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាសហភាពអឺរ៉ុប (EU) នឹងបន្តគម្រោងអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជារយៈពេលបីឆ្នាំបន្ទាប់ពីកម្ពុជាបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតូចនៅឆ្នាំ២០៣០។ 

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចលោក ផាន់ ផល្លា បានថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីដើមសប្ដាហ៍នេះថា សហភាពអឺរ៉ុបនឹងបន្តអនុគ្រោះពន្ធដល់ទំនិញកម្ពុជារហូតដល់ឆ្នាំ២០៣២ ពោលគឺ៣ឆ្នាំ្កក្រោយកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណួលមធ្យមកម្រិតខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា៖ «សហភាពអឺរ៉ុបនឹងមិនបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួនភ្លាមៗនោះទេ។ សហភាពអឺរ៉ុបផ្តល់ឱ្យយើងបីឆ្នាំទៀតរហូតដល់ឆ្នាំ២០៣២»។

កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៤,៤១ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប (EU) កាលពីឆ្នាំ២០២៤ កើនឡើងជាង ២០ភាគរយបើធៀបនឹងឆ្នាំ២០២៣។ 

គួររម្លឹកផងដែរថាកាលពីខែមករា ចក្រភពអង់គ្លេសក៏បានសន្យាបន្តផ្ដល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មដល់កម្ពុជាក្នុងរយៈពេល៣ឆ្នាំបន្ថែមទៀតបន្ទាប់ពីកម្ពុជាចូលដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតផងដែរ។ 

យោងតាមការចុះផ្សាយលើគេហទំព័រអង្គការសហប្រជាជាតិ កម្ពុជា ជាមួយនឹងប្រទេស ហ្សេណេហ្គាល់ នឹងត្រូវដកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ ការរង់ចាំ៥ឆ្នាំទៀតនេះគឺដើម្បីបន្តតាមដានថាប្រទេសទាំងពីរនេះអាចរៀបចំខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រាកដថាចាកចេញមានភាពរលូនមិនត្រលប់មកក្នុងបញ្ជីវិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម