ព័ត៌មានជាតិ
មេបញ្ជាការនាវាឆ្មាំសមុទ្រឥណ្ឌាចាប់អារម្មណ៍នឹងរូប«ព្រះថោងនាងនាគ»
មេបញ្ជាការនាវាឆ្មាំសមុទ្រឥណ្ឌាចំនួន២គ្រឿងដែលបានចូលចតនៅកំពង់ផែសមុទ្រក្រុងព្រះសីហនុកាលពីថ្ងៃទី១៤ ខែកុម្ភៈ លោក វរនាវីឯក អាស៊ុល ឃីសរ (ANSHOL KISHORE) បានថ្លែងពីចំណាប់អារម្មណ៍លោកទៅនឹងរូបសំណាក «ព្រះថោង នាងនាគ» នៅខេត្តព្រះសីហនុ ដោយថាបានបង្ហាញពីទំនាក់ទំនងផ្សារភ្ជាប់ផ្លូវទឹករវាងឥណ្ឌានិងកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយអភិបាលរងខេត្តព្រះសីហនុលោក សាមុត សុធារិទ្ធ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ វរនាវីឯក អាស៊ុល ឃីសរ បានថ្លែងថាប្រទេសកម្ពុជាគឺជាប្រទេសសំខាន់មួយរបស់កងទ័ពជើងទឹកឥណ្ឌា ហើយកម្ពុជាគឺជាប្រទេសទី២បន្ទាប់ពីសឹង្ហបុរីដែលនាវាទាំងពីររបស់ខ្លួនបានចូលចត។
លោកបានបន្ថែមថាទោះបីទំនាក់ទំនងការទូតត្រូវបានបង្កើតក្នុងឆ្នាំ១៩៥២ក្ដី តែទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរមានជាយូរមកហើយ នឹងបានផ្សារភ្ជាប់ជាមួយរឿងព្រះថោងនាងនាគដែល ខេត្តព្រះសីហនុបានសាងសង់រូបសំណាកផងដែរ។ លោកសង្ឃឹមថា ភ្ញៀវទេសចរឥណ្ឌានឹងមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន។
អភិបាលរងខេត្តព្រះសីហនុលោក សមុត សុធារិទ្ធ ក៏បានលើកឡើងដែរថាឆ្នាំ២០២៥នេះជាខួប៧៣ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ហើយប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការជាប្រពៃណីយូរលង់ណាស់មកហើយ តាមរយៈសាសនា ភាសា និងវប្បធម៌។

រូបសំណាក «ព្រះថោងនាងនាគ»មានកម្ពស់២១ម៉ែត្រ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ត្រូវបានរៀបចំពិធីអភិសេកជាផ្លូវការនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
ក្នុងប្រវត្តិសាស្ត្រខ្មែរតាមការនិទានតៗគ្នាមកព្រះថោង និង នាងនាគ ជាឳពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើតអោយមានជាតិ មានកំណើត មានទឹកដីខ្មែរមុនគេដំបូងបង្អស់។

ព្រះថោងជាស្ដេចឥណ្ឌាមានឈ្មោះកោណ្ឌញ្ញៈដែលរត់ភៀសខ្លួនជាមួយបរិវាតាមសំពៅដោយសារសង្គ្រាមតាមមហាមុទ្រឥណ្ឌា និងបានពើបប្រទះធ្វើសង្គ្រាមជាមួយអាណាចក្រភ្នំបន្ទាប់ពីទទួលជ័យជម្នះក៏បានប្រកាសខ្លួនឯងឡើងជាស្ដេច និងបានអភិសេកជាមួយនឹងព្រះនាង បភាវតី ដែលយើងស្គាល់ថា នាងនាគ ហើយប្រជារាស្ត្របានហៅស្ដេចកោណ្ឌញ្ញៈថា ព្រះថោង និងហៅព្រះនាងបភាវតីថា នាងនាគ តាំងពីពេលនោះមក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ