ព័ត៌មានជាតិ
សម្ដេចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជា បានជួយឱ្យកងកម្លាំងបោសសម្អាតមីនចំនួន២១០នាក់ ដែលត្រូវបាត់បង់ការងារ ព្រោះតែការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក បន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពបានធម្មតា ដោយអ្នកខ្លះបន្តនៅក្នុងកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ដដែល និងមួយចំនួនទៀត ត្រូវទៅបំពេញការងារនៅតំបន់ផ្សេង។

ដំណឹងនេះ ត្រូវបានលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ប្រកាសនៅក្នុងជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពស៉ីម៉ាក់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ។

លោក ហេង រតនា ប្រកាសដូច្នេះ៖ «សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតឱ្យអង្គភាព CMAC រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំណូមពរ»។

សូមរម្លឹកថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងថា អង្គការចំនួន៣ទទួលជំនួយពីUSAID ដែលជាដៃគូរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រកាសរំសាយបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥តទៅ ដែលប៉ះពាល់ដល់កម្លាំងបច្ចេកទេសស៊ីម៉ាក់ចំនួន២១០នាក់។

បន្ទាប់ពីសម្ដេចធិបតី សម្រេចឱ្យកងកម្លាំងបោសសម្អាតមីនដែលត្រូវបាត់បង់ការងារ បានបន្តការងារឡើង លោក ហេង រតនា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាព CMAC ទាំងមូល បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតី ដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនេះ។
គួរឱ្យដឹងថា អង្គការដៃគូដែលទទួលបានជំនួយពីរដ្ឋាអាមេរិក សម្រាប់គាំទ្រដល់ការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាម បានដោយស្នើសុំអង្គភាព CMACធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការ ដែលស្ថិតនៅក្នុងគម្រោងជំនួយ របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
ស៉ីម៉ាក់បញ្ជាក់ថា ទោះបីគ្មានជំនួយរបស់អាមេរិក ក៏កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC នៅតែបន្ដដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការ NPA អង្គការ APOPO និងអង្គការ MAG៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?