Connect with us

ព័ត៌មានជាតិ

អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦​​ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ

បានផុស

នៅ

ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ក្នុងពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​ គ្រោងនឹងធ្វេីនៅទឹកដីខេត្តសៀមរាប​ បរិវេណប្រាសាទអង្គរវត្ត​ និងសួនព្រះរាជដំណាក់​ ចាប់ពីថ្ងៃទី១៤​ ដល់១៦​ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការឱ្យដឹងដោយ លោក គួច វែងស៊្រុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិកជាន់ខ្ពស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ​ លោក គួច វែងស៊្រុន បានដឹកនាំក្រុមការងារប្រតិបត្តិបានជួបជុំគ្នា​ ផ្សព្វផ្សាយពីគោលបំណង​ គោលការណ៍ប្រតិបត្តិ​ អ្វីដែលត្រូវត្រៀម​ ក្រមវិន័យ​ និងការបែងចែកតួនាទី​ និងភារកិច្ចជាបឋម​ ដេីម្បីនឹងយកទៅសហការ​ និងអនុវត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥​ ឱ្យទទួលបានជោគជ័យនាពេលខាងមុខ។

លោក អះអាងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ នៅតែជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាព​ លេីកកម្ពស់វប្បធម៌​ ប្រពៃណី​ និងការជួបជុំរបស់មហាគ្រួសារខ្មែរដ៏ទាក់ទាញ។  ក្នុងនោះយុវជនជាច្រេីននាក់ទាំងធ្លាប់ចូលរួម​ និងថ្មីបានបន្តស្ម័គ្រចិត្តចូលរួម​ក្លាយជាចំណែកមួយក្នុងការបម្រើបេសកកម្ម​ និងជួយសម្របសម្រួលទៅតាមតួនាទី​ និងភារកិច្ចដែលប្រគល់ជូន​ ប្រកបដោយឆន្ទ:​ និងមនសិកាដោយតម្កល់ស្នាមញញឹមមហាគ្រួសារខ្មែរជាគោល។

គួរឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០២៣ ជាមួយនឹងទស្សនីយភាពជាច្រើន និងការបំបែកកំណត់ត្រាពិភពលោកនៃការបត់បេះដូងក្រដាសចំនួនច្រើនជាងគេ។ ចំណែកឆ្នាំ២០២៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំឡើយ ដោយទុកឱ្យតាមបណ្ដារាជធានីខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិញម្ដង។ ជុំវិញការមិនរៀបចំនេះ សាធារណៈមតិ បានបង្ហាញអារម្មណ៍មិនសប្បាយរីករាយ និងចង់ឱ្យមានការរៀបចំឡើងវិញនៅឆ្នាំបន្ទាប់ ក៏ដូចជាឱ្យស្នើដាក់បញ្ជូលមហាសង្ក្រាន្តទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ជុំវិញបញ្ហាខកខាន មិនបានរៀបចំនៅឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៥ និងសង្ក្រាន្តតាមបណ្ដាខេត្តនានាឡើងវិញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ វិនាទី មុន

អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦​​ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំ ២០២៤ រដ្ឋ​ប្រមូល​ចំណូល​ចាក់​ចូលថវិកា​ជាតិបាន​ប្រមាណ ៩០ លាន​ដុល្លារ ​ពី​អាជីវកម្ម​រ៉ែ​ថ្ម​អារ

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ ទណ្ឌិត សម រង្ស៊ី នៅ​តែ​មិន​ព្រម​បោះបង់​គំនិត​ច្រណែន​ឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋតម្រូវឱ្យអ្នកដែលប្រើប្រាស់ដ្រូន​ដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូឡើងត្រូវទៅធ្វើស្វ័យប្រកាស

Sokha Hotels

ព័ត៌មានពេញនិយម