Connect with us

ព័ត៌មានជាតិ

ស្ងប់ស្ងាត់មួយ​ថ្ងៃ ឃុំ​សំពៅពូន​ផ្ទុះ​​រាលដាល​ជា​ថ្មី រកឃើញអ្នកឆ្លងកូវីដ ២៣ នាក់

បានផុស

នៅ

បុរស​ស្រ្តី ២៣ នាក់ មានទាំង​ជនជាតិ​ចិន និង​ខ្មែរ បាន​ឆ្លង​កូវីដ​ស្ថិត​នៅ​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ​ខេត្ត​កណ្តាល។ ឃុំ​ដែល​អាជ្ញាធរ​ប្រកាស​អាសន្ន​បិទ​ការ​ចេញចូល កាល​ពី​ម្សិលមិញ​មិន​មាន​ករណីឆ្លង​ថ្មី តែ​ថ្ងៃ​នេះ​ឃុំ​មួយ​នេះបាន​ផ្ទុះ​អ្នក​ឆ្លង​រហូត​ដល់ ២៣ នាក់។ ជនរងគ្រោះទាំង ២៣ នាក់​មាន​ចិន ២០ នាក់ និង​ខ្មែរ ០៣ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​បាន​ប្រកាសរក​ឃើញ​ករណី​ឆ្លងកូវីដ១៩ ចំនួ​ន ៥៤ នាក់នៅថ្ងៃ​នេះ ខណៈករណីជាសះស្បើយមានចំនួន ១៨នាក់។ ចំនួនអ្នកឆ្លងសរុបមានចំនួន ១៦៣២នាក់ អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១១១៥នាក់ និងអ្នកជាសះស្បើយសរុបមាន ៩៣៥នាក់។

អាជ្ញាធរ​ខេត្ត​កណ្តាល​បានសម្រេច​បិទ​ភូមិ​ចំនួន​៣​នៅ​ក្នុង​ឃុំ​សំពៅ​ពូន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ​។ ភូមិ​ទាំង ៣ មាន​ភូមិ​ព្រែក​សឹង្គ ភូមិ​ព្រែក​ជ្រៃ​និង​ភូមិ​ព្រែក​ស្បូវ​។ ភូមិ​ទាំង ៣ ជា​មូលដ្ឋាន​នៃ​កាស៊ីណូ​ទាំង ៦ ជាប់​ព្រំដែន​វៀតណាម ហើយ​អាជ្ញាធរ​ចុះ​បិទ​ការចេញចូល​​របស់​ប្រជាពលរដ្ឋ។

គិតត្រឹមថ្ងៃទី២០ ខែមីនាឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនឡើងដល់២៩៥នាក់ហើយ និងមានអ្នកជាសះស្បើយចំនួន១៤នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបចំនួន២៩៥នាក់ នៅក្នុងស្រុកកោះធំមានអ្នកឆ្លងជិត២០០នាក់ក្នុងនោះនៅក្នុងភូមិព្រែកសឹង្គមួយមានអ្នកឆ្លងចំនួន១០៤នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ផ្តាំប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ត្រូវខិតខំបង្ក្រាបអ្នកបំផ្លាញធនធានធម្មជាតិ

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជា កំពុងរៀបចំផែនការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យកាន់តែមានសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ការ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ចិន ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២៤ បង្ក​ក្ដី​បារម្ភ​រឿង​អត្រា​កំណើត

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​៤ថ្ងៃទៀត ទំនង​ដឹងច្បាស់​ថា ដំណើរ​ការចរចា​​​រឿងសង្គ្រាម​នៅអ៊ុយក្រែន​

ព័ត៌មានជាតិ៣១ នាទីutes មុន

លោក ប៉ែន បូណា៖ សមិទ្ធផលរបស់រដ្ឋាភិបាលដូចទៅនឹងពន្លឺព្រះអាទិត្យបំភ្លឺដែនដីគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម