ព័ត៌មានជាតិ
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ រថយន្តដឹកស្រាបៀរក្រុមហ៊ុនកម្ពុជា និងរថយន្តស៊ាំយ៉ុង បានបុកគ្នា នៅលើបណ្ដោយផ្លូវវាងក្រុងលេខ ១១០ ខាងលិចមន្ទីរពេទ្យភ្នែកខេត្ត ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្នុង ក្រុងដូនកែវ បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ និងរបួសស្រាល៤នាក់ និងខ្ទាតចេញប្រេងឆាដែលគ្មានម៉ាកយីហោត្រឹមត្រូវ។

តាមសមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើង និងពីជើងទៅត្បូង ដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុក៏ប៉ះចំពីមុខជាមួយ រថយន្តសាំយ៉ុងទឹកប្រេងឆាចំនួន២០០កាន ធ្វើដំណើរទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតមកប៉ះជាមួយឡានដឹកទំនិញស្រាបៀកម្ពុជា ខ្ទាតចេញប្រេងឆាពាសពេញផ្លូវ។

ប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះ បង្ហេីបថា ប្រេងឆាទាំងអស់ដែលដឹកឆ្លងតាមខេត្តតាកែវដោយគ្មានម៉ាកយីហោទាំងនេះ នឹងត្រូវដឹកទៅដាក់ក្នុងឃ្លាំងនៅរាជធានីភ្នំពេញ នឹងបន្តច្រកចូលក្នុងដប ដែលមានស្លាកយីហោក្រុមហ៊ុនត្រឹមត្រូវ ទេីបបន្តដាក់លក់ចែកចាយលេីទីផ្សារ។
ពលរដ្ឋដែលឃើញហេតុការណ៍នៅនឹងកន្លែង បង្ហាញក្ដីព្រួយបារម្ភចំពោះសុខភាពអ្នកប្រើប្រាស់ប្រេងឆាដែលច្រកក្នុងកានគ្មានស្លាកយីហោក្រុមហ៊ុនផលិត នឹងឈ្មោះផលិតផលត្រឹមត្រូវ ដឹកតាមរថយន្តសាំយ៉ុងឆ្លងកាត់ខេត្តតាកែវ ទិសដៅចូលរាជធានីភ្នំពេញ។ ពលរដ្ឋ បានដាក់ក្ដីសង្ស័យថា ប្រេងឆាដែលច្រកក្នុងកាន គ្មានម៉ាកយីហោរត្រឹមត្រូវបែបនេះ ជាផលិតផលនាំចូលដោយខុសច្បាប់ នឹងអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅចម្អិនម្ហូបអាហារ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក្រុងដូនកែវបានចុះដល់កន្លែងហេតុ វាស់វែងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?