Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសឱ្យកម្មកររងគ្រោះដោយអគ្គិភ័យនៅខណ្ឌដង្កោ បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី ២០ កុម្ភៈ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានប្រកាស​ឱ្យ​កម្មករ-និយោជិត នៃ​រោងចក្រ ហ្វ័​រ​ម៉ា​ត (ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី FOREMART (CAMBODIA) CO., LTD.​ដែល​ទទួលរង​ឧបទ្ទវហេតុ​អគ្គិភ័យ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មក​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ នៅ​សាលា​ខណ្ឌដង្កោ​ ចាប់ពី​ថ្ងៃទី ​២០​ ខែ​កុម្ភៈ​ ឆ្នាំ ២០២៥ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្ដីជូនដំណឹង​មួយ​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី ​១៦ ​កុម្ភៈ​នេះ ​បាន​បញ្ជាក់​ថា​ «ក្រសួង ​នឹង​សហការ​ជាមួយ រោងចក្រ ​ចាប់ផ្ដើម​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ ជូន​ដល់​បងប្អូន​កម្មករ-និយោជិត​ នៅ​សាលាខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨:០០ នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​ ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២៥ នេះ​តទៅ​»។

ក្រសួង​ការងារ បាន​បន្ត​ថា​ ក្នុងការ​បើកប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ កម្មករ-និយោជិត ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយចំនួន​ដូចជា​ ១-បណ្ណ (​កាត​) សម្គាល់​ខ្លួន​កម្មករ-និយោជិត (​ច្បាប់​ដើម​) ឬ ​កិច្ចសន្យាការងារ និង​សៀវភៅ​ការងារ កម្មករ-និយោជិត ឬ​ បណ្ណ​សមាជិក ប​.​ស​.​ស ឬ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ លិខិតឆ្លងដែន។ ២-បណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករ-និយោជិត​ម្នាក់ៗ (​បើ​មាន​)។

ក្រសួង​ការងារ សូម​អញ្ជើញ​​កម្មករ-និយោជិត​ ទៅ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ ​របស់​ខ្លួន​តាម​ពេលវេលា និង​ទីតាំង​កំណត់​កុំបី​ខាន។

គួរ​បញ្ជាក់​ថា រោងចក្រ ហ្វ័​រ​ម៉ា​ត (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ​មាន​ទីតាំង​ស្ថិត​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ មាន​កម្មករ-និយោជិត​សរុប ៤៦៦​ នាក់ ស្រី​ ៣១០​ នាក់​ បាន​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​ កាលពី​ល្ងាច​ថ្ងៃទី​ ១១​ ខែ​កុម្ភៈ។ រោងចក្រ​ត្រូវការ​ពេល​ដំណើរការ​សាងសង់​ឡើង​វិញ ក្នុង​រយៈពេល ៤​ ខែ​។ ដូចនេះ​សូម​កម្មករ-និយោជិត ​ស្វែងរក​ការងារ​ថ្មី​តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ចល័ត នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​មាន​មន្ត្រី​រង់ចាំ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​ភ្លាមៗ​ ជូន​កម្មករ-និយោជិត នៅមុខ​រោងចក្រ​នេះ​តែម្ដង។ បន្ទាប់ពី​រោងចក្រ​សាងសង់​រួចរាល់​ឡើងវិញ កម្មករ-និយោជិត ក៏​អាច​ពិចារណា​ក្នុង​ការ​វិលត្រឡប់​ចូល​មក​ធ្វើ​ការងារ​វិញ​បាន​ផង​ដែរ។ សម្រាប់​សុពលភាព និង​អត្ថប្រយោជន៍ ប​.​ស​.​ស រួមមាន ផ្នែក​ថែទាំ​សុខភាព អត្ថប្រយោជន៍​នៅពេល​សម្រាលកូន និង​ការពិនិត្យ​ផ្ទៃពោះ ​កម្មករ-និយោជិត​នៅតែ​ទទួល​បាន និង​អាច​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស បានជា​ធម្មតា។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ការងារ បាន​អំពាវនាវ​ដល់​កម្មករ-និយោជិត​ដែល​មិនទាន់​ទទួលបាន​ការងារ​ថ្មី​ធ្វើ សូម​មក​ទទួលយក​ឱកាស​ការងារ​ថ្មី​ពី​មជ្ឈមណ្ឌល​ការងារ​ចល័ត ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ប្រចាំការ​នៅ​រោងចក្រ ហ្វ័​រ​ម៉ា​ត (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ឬ​ មកកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ស្ថិត​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ​លេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម