ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ស្នើសហជីពរាយការណ៍អំពីភាពមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស
លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ប្រធានសហព័ន្ធសហជីព បន្តជំរុញសហជីពមូលដ្ឋានរបស់ខ្លួនឱ្យរាយការណ៍អំពីភាពមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស លក្ខខណ្ឌការងារ សុវត្ថិភាពការងារ បញ្ហាវិវាទ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស។

ការស្នើសុំនេះបានធ្វើឡើងក្នុងឱកាសលោកបានជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៥០ សហព័ន្ធ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់កម្មករ-និយោជិត ក្ដាប់នូវបញ្ហាប្រឈមនានា ព្រមទាំងជាដៃគូក្នុងការផ្ដល់ព័ត៌មានផ្សេងៗ ដែលអាចអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាវិវាទការងារ បាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុនៅកន្លែងធ្វើការងារ។

លោក ងុយ រិទ្ធ បានមានប្រសាសន៍ថា ទន្ទឹមនេះ សហព័ន្ធសហជីព ត្រូវធ្វើការឱ្យជិតស្និទ្ធជាមួយសហជីពមូលដ្ឋានរបស់ខ្លួន និងត្រូវផ្សព្វផ្សាយអំពីការប្រើប្រាស់បណ្ណ ប.ស.ស និងណែនាំដល់កម្មករ-និយោជិត សូមរាយការណ៍មកក្រសួង ក្នុងករណីមានភាពមិនប្រក្រតី ឬ មិនអាចប្រើប្រាស់បណ្ណ ប.ស.ស បាន។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា «សហព័ន្ធសហជីពត្រូវរាយការណ៍ភ្លាមៗ មកក្រសួង ដើម្បីអាចអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាជូនបងប្អូនកម្មករ-និយោជិត ក្នុងករណីកើតមានបាតុភាពផ្សេងៗ ឬ បញ្ហាសុវត្ថិភាពការងារ ឬ មានការសង្ស័យថាមានភាពមិនប្រក្រតីណាមួយ ជៀសវាងក្នុងការបង្កឱ្យមានបញ្ហាកើតឡើងហើយមិនរកដំណោះស្រាយជូនបងប្អូនកម្មករ បែរទៅជាតវ៉ាខុសនីតិវិធីច្បាប់»។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា សហព័ន្ធសហជីព ត្រូវបន្តពង្រឹងសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈយ៉ាងពិតប្រាកដ ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ដល់កម្មករ-និយោជិត ហើយជាផ្នែកមួយក្នុងការចូលរួមធ្វើឱ្យរោងចក្រ សហគ្រាស មានផលិតភាពការងារកាន់តែប្រសើរឡើង ដើម្បីក្លាយជាសហគ្រាសមួយ សហគមន៍សុខសាន្តមួយ។
ថ្មីៗ នេះ ប.ស.ស បានធ្វើការផ្សព្វផ្សាយរួចហើយពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីរបស់សមាជិក និងគ្រូពេទ្យព្យាបាលជំងឺ ក្នុងនោះរួមមាន សមាជិក ប.ស.ស មិនត្រូវទទួលថ្នាំ ឬ ទទួលទានថ្នាំ ដោយមិនទាន់បានពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាលនោះឡើយ។ ចំណែកគ្រូពេទ្យព្យាបាលមិនត្រូវបើកថ្នាំឱ្យសមាជិក ប.ស.ស ដោយមិនបានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ។ ក្នុងករណីរកឃើញថា សមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាល បានសមគំនិតគ្នាដោយចេតនា ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ណាមួយពី ប.ស.ស. នោះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តវិធានការរួមមានសម្រាប់សមាជិក ប.ស.ស នឹងត្រូវលុបឈ្មោះចេញពី ប.ស.ស ដោយមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។
ដោយឡែកសម្រាប់មូលដ្ឋានសុខាភិបាលដៃគូ នឹងត្រូវផ្តាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស ទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។ លើសពីនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ចរាចរណ៍៦ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត