Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីថ្កោលទោសគម្រោងប្រើដ្រូនវាយប្រហារចូលភូមិគ្រឹះសម្តេចតេជោ

បានផុស

នៅ

ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈញត្តិថ្កោលទោសរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះ គម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនកំពូលរបស់ជាតិ និងជា “បិតាស្ថាបនិកសន្តិភាព” នៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាត់ទុកជារដ្ឋបុរស គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងបានផ្តល់នូវទំនុកចិត្តឱ្យដឹកនាំជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ។

អំពើភេរវកម្មដ៏ទុច្ចរិតនេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះអាយុជីវិតថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងក្រុមគ្រួសារ ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ទាំងក្នុងក្របខណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិ បង្កឡើងដោយ សកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែចិញ្ចឹមមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់ និងស្រែកឃ្លានអំណាចដោយខុសច្បាប់ ដែលនេះ សបញ្ជាក់ឱ្យឃើញពីវប្បធម៌ហិង្សា និងសន្តានដ៏គ្រោះថ្នាក់បំផុត របស់ពួកភេរវករ ចាំបាច់ត្រូវមានវិធានការបង្ក្រាប និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត។

រដ្ឋបាលរាជធានីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ អំពើភេរវកម្មរបស់ពួកប្រឆាំងជ្រុលនិយម និងសូមយកឱកាសនេះ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ ច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិត បង្កើតចលនាប្រឆាំង ជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់គឺជាភេរវករដែលត្រូវតែនាំខ្លួនយក​មក​វិនិច្ឆ័យ​ទោស ដោយគ្មានការលើកលែងណាមួយឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម