ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់
លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនីនេះ នឹងពង្រឹងបន្ថែមទៀតដល់ទេពកោសល្យរបស់មន្ត្រីលើការសរសេរព័ត៌មាន ផលិតបទយកការណ៍ បទអត្ថាធិប្បាយ និងការនិយាយជាសាធារណៈលើវេទិកា ប្រកបដោយទំនុកចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ការសង្ឃឹមនេះ ក្នុងឱកាស លោកបណ្ឌិត ហ៊ឺ វីរៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលលើជំនាញពិធីករ-ពិធីការិនី ជូនដល់យុវជន យុវនារី និងមន្ត្រីរាជការចំណុះអង្គភាពរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះដែរ លោកបណ្ឌិត ហ៊ឺ វីរៈ មានប្រសាសន៍ថា សក្ដានុពល នៃមន្ត្រីវ័យក្មេងក្នុងពេលបច្ចុប្បន្ននេះ ត្រូវតែជាមន្ត្រីដែលរឹងមាំលើចំណេះដឹង តាមរយៈការទទួលបានវគ្គបណ្ដុះបណ្ដាលថ្មីៗ ឲ្យស្របទៅតាមតម្រូវការការងារនាពេលបច្ចុប្បន្ន។

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា «វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនីនេះ ក្រៅពីពង្រឹងលើសមត្ថភាពជាពិធីករ-ពិធីការិនី ប៉ុន្តែវគ្គនេះ នឹងពង្រឹងបន្ថែមទៀតដល់ទេពកោសល្យរបស់មន្ត្រីលើការសរសេរព័ត៌មាន ការសរសេរដំណឹងក្ដៅ ការសរសេរ និងផលិតបទយកការណ៍ បទអត្ថាធិប្បាយ និងការនិយាយជាសាធារណៈលើវេទិកា ការធ្វើបទបង្ហាញ ឬ អង្គប្រជុំផ្សេងៗ ប្រកបដោយទំនុកចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីឆ្លើយតបនឹងភាពជឿនលឿន នៃបច្ចេកវិទ្យាសម័យទំនើប នៃយុគសម័យបច្ចេកវិទ្យា ដែលកំពុងដំណើរការជុំវិញពិភពលោក»។

លោកបណ្ឌិត បន្តថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនីនេះ នឹងជាចំណេះដឹងដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិក្ខាកាមទាំងអស់ដែលបានចូលរួមឲ្យមានភាពរលូន ប្រសិទ្ធភាព និងភាពទាក់ទាញ ព្រមទាំងគោរពតាមបទដ្ឋានពិធីការ និងអាចប្រើប្រាស់ជំនាញដែលទទួលបានក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីទុកជាដើមទុនយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាមួយនឹងជំនាញមួយនេះសម្រាប់កម្មវិធីផ្លូវការនានាឲ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា គោលបំណងរួម នៃការបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីអភិវឌ្ឍន៍លើចំណេះដឹង និងជំនាញបន្ថែមដល់សិក្ខាកាមមានមូលដ្ឋានជាពិធីករ-ពិធីការិនី និងជាមូលដ្ឋានគ្រឹះដល់សិក្ខាកាមថ្មីៗ ដែលមានបំណងចង់ចេះ និងចង់ចាប់យកជំនាញធ្វើជាពិធីករ-ពិធីការិនី សម្រាប់កម្មវិធីផ្លូវការនានា។ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងភាពកង្វះខាតអ្នកកាន់កម្មវិធីផ្សេងៗ ដូចជា កម្មវិធីថ្នាក់ក្រោមជាតិ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ វេទិកាសាធារណៈ កម្មវិធីនៅតាមសាលារៀន និងកម្មវិធីការប្រគំតន្ត្រីនានា ដែលពិបាករកអ្នកកាន់កម្មវិធី។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញបើកក្រោមអធិបតីភាព លោក សុះ ស៊ុបអ៊ី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការផ្ដួចផ្ដើមដោយ លោកបណ្ឌិត ហ៊ឺ វីរៈ ដោយកិច្ចសហការជាមួយនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកកំពង់ត្រឡាច ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ ដែលមានបទពិសោធជាច្រើនឆ្នាំមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ១៥០ នាក់ មានរយៈពេលចំនួន ១ ថ្ងៃ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?