Connect with us

ព័ត៌មានជាតិ

រដ្ឋទម្លាក់ថវិកា៦០លានដុល្លារ ដើម្បីពង្រីកបណ្ដាញទឹកស្អាតជូនពលរដ្ឋនៅខេត្ត៥

បានផុស

នៅ

រាជរដ្ឋាភិបាល សម្រេចទម្លាក់កញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារអាមេរិក ឱ្យទៅក្រសួងឧស្សាហកម្ម ដើម្បីវិនិយោគលើការពង្រីកបណ្ដាញទឹកស្អាតសម្រាប់ការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៥។ នេះជាប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ ។ ជាលទ្ធផល រាជរដ្ឋាភិបាល បានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។

តែបើទោះជាយ៉ាងនេះក៏ដោយ សម្ដេច អះអាងថា ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។

ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ ហើយថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេច បានសម្រេចផ្ដល់ថវិកាចំនួន៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត រួមមាន ខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី និងខេត្តពោធិ៍សាត់។

សម្ដេចធិបតី ថ្លែងដូច្នេះថា «ក្រសួងឧស្សាហកម្ម នវានុវត្តន៍ បានស្នើថ្ងៃមុន ៦០លានដុល្លារ សម្រាប់៥ខេត្ត ដើម្បីយើងបង្កើនទឹកស្អាតឱ្យប្រជាពលរដ្ឋ រឿងហ្នឹង ខ្ញុំបានចារឯកភាពហើយ ប៉ុន្តែយើងដាក់៣ឆ្នាំ អ៊ីចឹង មួយឆ្នាំ យើងទម្លាក់២០ លានៗ ឱ្យទៅធ្វើ ព្រោះទឹកស្អាតនេះ ពាក់ព័ន្ធសុខភាព ចឹងទាំងសុខភាព ទាំងសុខាភិបាល យើងសម្រេចទម្លាក់ជូន»

សម្ដេច បន្តថា យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម