ព័ត៌មានជាតិ
កុមារឡើងឡានពេទ្យតែឯងទៅព្យាបាលកូវីដ ថ្ងៃតែមួយមានកុមារពីរនាក់ទៀតក៏ឆ្លងដែរ
២៤ ម៉ោងចុងក្រោយនេះ មានកុមារ ០៣ នាក់ទៀតបានឆ្លងកូវីដ ក្នុងចំណោមជនរងគ្រោះ ៥៤ នាក់ដែលក្រសួងសុខាភិបាលនៅព្រឹកនេះ។

ក្មេងប្រុសម្នាក់អាយុ ០៦ឆ្នាំ ដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ ឆ្លងពីម្តាយយ៉ាងគួរឲ្យអាណិត នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១។ រូបភាពបានទទួលការអាណិតពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយសារកុមារដែលឆ្លងកូវីដនេះ ត្រូវឡានពេទ្យមកយកដោយភាពឯកកោបំផុត។
កុមារទាំង ៣ នាក់ ដែលឆ្លងកូវីដគិតត្រឹមព្រឹកនេះមាន៖
-កុមារាជនជាតិខ្មែរអាយុ ១៣ ឆ្នាំ រស់នៅសង្កាត់ទួលទំពូល ខណ្ឌចំការមក
-កុមារីជនជាតិខ្មែរអាយុ ១៣ ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
-កុមារាជនជាតិខ្មែរ អាយុ ០៦ ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ស្នាក់នៅក្រេតឌុក)
ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៥៤ នាក់នៅថ្ងៃនេះ ខណៈករណីជាសះស្បើយមានចំនួន ១៨នាក់។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងសរុបមានចំនួន ១៦៣២នាក់ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១១១៥នាក់ និងអ្នកជាសះស្បើយសរុបមាន ៩៣៥នាក់៕

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង