ព័ត៌មានជាតិ
សំណុំរឿង ម្សៅទឹកដោះគោ Nutrilatt Master LM Co., Ltd នឹងបញ្ជូនទៅតុលាការ
ការសម្របសម្រួលជំនួបរវាងមាតាបិតា ទារករងគ្រោះ និងក្រុមហ៊ុន ម្សៅទឹកដោះគោ Nutrilatt Master LM Co., Ltd នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មិនមានដំណោះស្រាយណាមួយសម្រាប់ភាគីទាំងពីរឡើយ ហើយករណីនេះ នឹងឈានដល់នីតិវិធីតុលាការ ។
មន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយថា នៅក្នុងជំនួបតទល់ និងបំភ្លឺបន្ថែម រវាងមាតាបិតាទារករងគ្រោះ និងក្រុមហ៊ុន Nutrilatt Master LM Co., Ltd គឺមិនមានករណីដោះស្រាយណាមួយ ដែលអាចទទួលយកដោយភាគីទាំងពីរឡើយ។
មន្រ្តីបញ្ជាក់ថា ជានីតិវិធី បន្ត ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់លើសំណុំរឿងបណ្តឹងអ្នកប្រើប្រាស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។
សូមរំលឹកថា ក្រសួងពាណិជ្ជកម្ម ធ្លាប់ប្រកាសថា ដោយផ្អែកលើលទ្ធផលវិភាគលើសំណាក ម្សៅទឹកដោះគោ ម៉ាក Nutriat B/N 487, 488, 536, 537, 538 និង 539 ចេញដោយមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលទទួលស្គាល់ជាអន្តរជាតិ តាមស្តង់ដារ ISO/IEC 17025:2017 បានបង្ហាញឱ្យឃើញថា សំណាកគំរូផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដ ខាងលើ មានកម្រិតជាតិដែកតិច ជាង ០,២៥មីលីក្រាម /១០០ក្រាម គឺមានកម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមា ដែលកំណត់ដោយស្តង់ដារកូដិចអន្តរជាតិ ។
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាណាព្យាបាល បញ្ឈប់ជាបន្ទាន់នូវការបំបៅកូនដោយ ម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538 h 539 និងត្រូវដាក់ពាក្យបណ្តឹងដោយ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនានា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ