ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ការបណ្តុះឱ្យយុវជនចេះប្រើបច្ចេកវិទ្យាអប់រំ និង AI ជាការចាំបាច់ឆ្លើយតបនឹងការវិវត្តន៍ពិភពលោក
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបណ្តុះឱ្យយុវជនចេះប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជារឿងចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

តាមរយៈកិច្ចសម្ភាសន៍ស្តីពីឥទ្ធិពល នៃបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) លើការអប់រំផ្សព្វផ្សាយនៅក្នុងផេករបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ទន្ទឹមនឹងការបណ្តុះឱ្យយុវជនចេះប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងប្រើប្រាស់ AI នេះ ក្រសួង ក៏ត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរដូចជាគិតគូរទៅលើក្រមសីលធម៌ ការការពារទិន្នន័យរបស់បុគ្គល ក៏ដូចជាការផ្តល់នូវឧបករណ៍សម្ភារៈ និងប្រើប្រាស់សេវាអ៊ីនធឺណិត ដើម្បីឱ្យសាលារៀនអាចមានលទ្ធភាពដំណើរការបាន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានពន្យល់បន្ថែមថា បច្ចេកវិទ្យាអប់រំដែលហៅកាត់ថា Edtech គឺជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើដល់ការរៀន និងការបង្រៀន ដើម្បីធ្វើយ៉ាងណាឱ្យការរៀន និងការបង្រៀនកាន់តែមានប្រសិទ្ធភាពកាន់តែមានភាពរស់រវើក និងដើម្បីឱ្យគ្រូ និងសិស្សមានបំណិនបច្ចេកវិទ្យាក្នុងសម័យឌីជីថលនេះ។

លោកបណ្ឌិតសភាចារ្យ បានបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាអប់រំមានសារៈសំខាន់ដោយសារកន្លងទៅនេះ បន្ទាប់ពីមានវិបត្តិកូវីដ-១៩ វិស័យអប់រំ បានរងនូវបដិវត្តកម្មយ៉ាងលឿន ដោយសារតែតម្រូវការក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដូចជា ការបង្រៀនអនឡាញ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងការរៀនតាមសាលារៀន ពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅក្នុងវិស័យអប់រំជាទិដ្ឋភាពថ្មីមួយក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ នេះ។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ជារួមបច្ចេកវិទ្យាអប់រំមានដូចជាការបង្កើតនូវកម្មវិធីផ្សេងៗ កម្មវិធីកុំព្យូទ័រ កម្មវិធីបង្រៀនពីចម្ងាយ កម្មវិធីហ្គោលហ្គលមីត ដែលជាប្រព័ន្ធមួយអាចឱ្យពង្រឹង នៃការគ្រប់គ្រងការសិក្សារៀនសូត្រ និងចែករំលែកការសិក្សាបានទូលំទូលាយ។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ចំណែកបញ្ញាសិប្បនិម្មិត AI កំពុងប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់វិស័យតាំងពីឆ្នាំ ២០២៤ មក ពិសេសក្នុងវិស័យអប់រំប្រើបច្ចេកវិទ្យានេះក្នុងការបណ្តុះបណ្តាលគ្រូ និងសម្រាប់គ្រូរៀបចំជាផែនការសិក្សា កិច្ចការតែងបង្រៀន រៀបចំសំណួរតេស្ត និងធ្វើបទបង្ហាញផ្សេងៗ ដើម្បីធ្វើឱ្យការសិក្សាមានភាពរស់រវើក និងមេរៀនកាន់តែសម្បូរបែប សិស្សរៀនតាមបែបថ្មី មិនមែនរៀនតាមបែបទន្ទិញចាំទេ គឺរៀនតាមការអនុវត្តជាក់ស្តែង ពិសោធន៍ ទាំងសិស្ស និងគ្រូចូលរួមទាំងអស់គ្នា ដើម្បីធ្វើការស្រាវជ្រាវ ចេះស្រមើស្រមៃ ចេះស្វែងរកការពិត និងចេះប្រើប្រាស់អ៊ីនធឺណិតក្នុងការប្រើប្រាស់រៀនសូត្រ។
លោកបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា ជាងនេះទៀត ជួយគ្រូអាចវាយតម្លៃទៅលើការសិក្សារបស់សិស្សណារៀនពូកែ និងខ្សោយ លើមុខវិជ្ជាណាខ្លះ ដើម្បីអាចឱ្យគ្រូបង្រៀនទៅលើចំណុចដែលសិស្សខ្សោយបានភ្លាមៗ តែម្ដង។ ចំពោះសិស្សអាចសួរសំណួរ ឬ មេរៀនណាដែលមិនទាន់យល់ច្បាស់ឱ្យកាន់តែយល់ និងធ្វើស្វ័យសិក្សាដោយខ្លួនឯង រៀនតាមក្រិតចំណេះដឹង និងចំណង់ចំណូលចិត្តរបស់ខ្លួនធ្វើឱ្យការសិក្សាជាបុគ្គលផងដែរ។ ម្យ៉ាងវិញទៀត ធ្វើឱ្យការសិក្សាប្រកបដោយសប្បាយរីករាយ និងទទួលបានការគាំទ្រផងដែរ។
លោកបណ្ឌិតសភាចារ្យ បានបន្តថា ប៉ុន្តែទាមទារឱ្យគ្រូ និងសិស្ស មានបំណិនសតវត្សទី ២១ ដូចជា បំណិនត្រិះរិះពិចារណា និងបំណិនដោះស្រាយបញ្ហាដែលអាចជួយទៅដល់ការឆ្លើយតបទៅនឹងទីផ្សារការងារផងដែរ ព្រោះថា នៅ ២០៣០ ការងារប្រមាណ ៥០% នឹងផ្លាស់ប្ដូរដោយសារ AI ហើយការប្រើ AI ប្រមាណ ៧០ ទៅ ៨០% នៃការងារ។ ក្នុងន័យនេះ ការបណ្តុះឱ្យយុវជនចេះប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងប្រើប្រាស់ AI ជាការចាំបាច់។ ប៉ុន្តែក៏ត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរដូចជា គិតគូរក្រមសីលធម៌ ការការពារទិន្នន័យរបស់បុគ្គល ក៏ដូចជាការផ្តល់នូវឧបករណ៍សម្ភារៈ ក៏ដូចជាអ៊ីនធឺណិតដើម្បីឱ្យសាលារៀនដំណើរការបាន។ ព្រោះថា បំណិន AI ជាបំណិនថ្មីមួយកំពុងពេញនិយម ហើយការប្រើនេះក៏ជាផ្នែកមួយក្នុងបំណិនសតវត្សទី ២១ ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ