ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈរៀបចំសិក្ខាសាលាពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងប្រៃសណីយ៍
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ក្នុងសិក្ខាសាលាស្តីពីពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានវត្តមានចូលរួមដោយលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំន និងមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងពីរ។

លោក ជា វ៉ាន់ដេត លើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងពិនិត្យលើឯកសារគោលនយោបាយពាក់ព័ន្ធនានាបន្ថែមទៀត។ ក្រសួង ក៏បានពិនិត្យឡើងវិញ និងវិភាគលើទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ មួយចំនួន ដូចជាការពង្រឹង ការអនុវត្តមុខងាររបស់ក្រសួង ទាំងអភិក្រមការងារ ធនធានមនុស្ស និងធនធានថវិកា ព្រមទាំងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាជន និងក្រសួង ស្ថាប័នផ្សេងៗ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធក្រសួងឱ្យមានរបៀបរៀបរយកាន់តែល្អប្រសើរ សំដៅធានាឱ្យបានការវិភាគមុខងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ជាក់ស្តែងបច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងអភិវឌ្ឍមុខងារ និងភារកិច្ចដែលមានចែងក្នុងអនុក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ហើយបន្ទាប់ពីបានពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធ ដោយផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យអភិបាលកិច្ច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្វែងរកឃើញមុខងារគោលសំខាន់ៗ ដោយដកស្រង់ចេញពីគោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផង និងតាមរយៈការពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន្ធពាក់ព័ន្ធផង។

ឯរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកឡើងថា បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងរចនាសម្ព័ន្ធរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាក្រសួងស្ថាប័នដទៃទៀតផងដែរ។ លោក ជា វ៉ាន់ដេត បានបន្ថែមថា បច្ចុប្បន្នក្រសួងបាន និងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍» ដែលកំណត់អំពីការរៀបចំនូវរចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការ និងមុខងាររបស់អង្គភាពចំណុះ ប្រកបដោយប្រសិទ្ធភាពការងារនៃការចូលរួមការបដិវត្តសង្គមឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧។ លោករដ្ឋមន្ត្រី សង្ឃឹមថា សិក្ខាសាលានាព្រឹកនេះ នឹងធ្វើឱ្យការរៀបចំមុខងារ រចនាសម្ព័ន្ធរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីបំពេញផលប្រយោជន៍ជូនជាតិមាតុភូមិ។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូប គឺ១) ការបង្ហាញពីដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នាក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ