ព័ត៌មានជាតិ
រដ្ឋដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកំពង់សោម ដោយមានសមាសភាពគណៈអភិបាល៧រូប
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយមានសមាសភាពនៃគណៈអភិបាលក្រុងកំពង់សោមចំនួន៧រូប ក្នុងនោះ លោក នួន ប៊ុនថុល ជាអភិបាលក្រុង អមដោយអភិបាលរងចំនួន៦រូប។

ក្រុងកំពង់សោម គឺជាក្រុងទី៣ របស់ខេត្តព្រះសីហនុ បន្ទាប់ពីក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។ បើយោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុងកំពង់សោមបានបង្កើតថ្មីដោយកាត់ចេញពី ៥ឃុំនៃស្រុកព្រៃនប់ មានឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។
ពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នាព្រឹលថ្ងៃនេះ ក្រោមវត្តមានរបស់លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្តខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងក្រុមប្រឹក្សាឃុំ សង្កាត់។

រដ្ឋបាលក្រុងកំពង់សោម គឺមានលោក នួន ប៊ុនថុល ដែលបានផ្ទេរភារកិច្ចពីអភិបាលក្រុងកោះរ៉ុង ឱ្យមកជាអភិបាលក្រុងកំពង់សោម។ រីឯ មន្ត្រីរាជការចំនួន ៣រូប ត្រូវបានផ្ទេរភារកិច្ចពីក្រុងស្រុកនានា ឱ្យមកកាន់ជាអភិបាលរងក្រុងកំពង់សោមនេះ រួមមានលោក យឹម សុខសំអូន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលរងក្រុងព្រះសីហនុ លោក សេក ដារ៉ាវុទ្ធ ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៣ ពីអភិបាលរងស្រុកព្រៃនប់ និងលោក សុន ពិសី ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលរងស្រុកស្ទឹងហាវ។

ដោយឡែក លោកស្រី តាក វណ្ណសៅនីតា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៤ លោក សុខ សិទ្ធិការ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ និងលោក នន់ ធូ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ក៏ត្រូវបានតែងតាំងតួនាទីជាអភិបាលរងក្រុងកំពង់សោម ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី