Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ គម្រោងធ្វើតេស្ត និងព្យាបាលជំងឺអេដស៍ដល់ពលករខ្មែរធ្វើការ នៅថៃ កំពុងសិក្សាកម្រិតបច្ចេកទេសនៅឡើយ

បានផុស

នៅ

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ (NAA) បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១៧ កុម្ភៈ នេះ​ថា គម្រោង​កម្ពុជា​សហការ​ជាមួយ​ភាគី​ថៃ​ទៅលើ​ការធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ និង​ព្យាបាល​ជំងឺអេដស៍​ជូន​ដល់​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ រហូត​មក​ដល់ពេលនេះ​កំពុង​សិក្សា​កម្រិត​បច្ចេកទេស​នៅឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខាធិការ បាន​បន្ត​ថា ប្រសិនបើ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​នោះ​នឹង​ជួយ​ដល់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​អាចធ្វើ​តេស្ត និង​ទទួល​ការព្យាបាល​ជំងឺអេដស៍​នៅ​មន្ទីរពេទ្យ​ណាមួយ​នៅ​ប្រទេស​ថៃ​។ តែ​យ៉ាងណា​គម្រោង​នេះ​ទាមទារ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​កម្ពុជា និង​ភាគី​ថៃ ​ត្រូវ​ពិភាក្សា​គ្នា​ជាមុន​សិន​ ដើម្បី​អាច​ឈាន​ទៅ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ មុននឹង​អនុវត្ត​ជា​ផ្លូវការ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​រួមមាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ក្រសួងសុខាភិបាល ចុះ​ទស្សនកិច្ច​សិក្សា​នៅ​មន្ទីរពេទ្យ​ផ្តល់​សេវា​ថែទាំ ព្យាបាល​ជំងឺ​អេដស៍ នៅតាម​ខេត្ត​ថៃ ជាប់​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន រួមមាន​ខេត្ត​ស្រះកែវ និង​ខេត្ត​ចន្ទ​បុរី​ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ការងារ​ទប់ស្កាត់​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​ប្រទេស​ថៃ ជាពិសេស​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។ ស្វែងរក​យន្តការ​កិច្ចសហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ផ្តល់​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​ថែទាំ ព្យាបាល​ជំងឺ​អេដស៍​ដល់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

លោក កត្តា អ៊​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា​ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២៤ កម្ពុជា មាន​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ចំនួន ១ ២៩២ ២៩៧ ​នាក់ ​ស្រី ៥២១ ៨៦២​ នាក់​ ដោយ​ពួកគាត់​ទៅ​ធ្វើការ​នៅតាម​បណ្តា​រោងចក្រ និង​ក្រុមហ៊ុន​នានា​ដូចជា​ តាម​រោងចក្រ​ចំណី​អារ​ហារ ផ្នែក​ឧស្សាហកម្ម ក្រុមហ៊ុន​សំណង់ សេវាកម្ម និង​កសិកម្ម​ ដោយ​ជា​មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០​ ដុល្លារ ក្នុង ១ ​ខែ និង​បាន​ផ្ញើ​ថវិកា​មក​ក្រុមគ្រួសារ​វិញ ​ប្រមាណ​ជាង ២ ​ពាន់​លាន​ដុល្លារ ក្នុង ១ ឆ្នាំ​ បាន​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម