ព័ត៌មានជាតិ
កូនស្រីសពលោក គីម ឃីស៊ុន ចាប់ផ្តើមមានអាការៈ ក្អួតផង ចុកពោះផង គ្រូពេទ្យចុះមកយកទៅព្យាបាល
នៅព្រឹកថ្ងៃ ២០ ខែមិនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានមកទទួលកូនស្រីសពលោក គីម ឃីស៊ុន ដែលមានអាការៈ ក្អួតផង ចុកពោះផង ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះទៅព្យាបាល។
កុមារីរូបនេះជាសមាជិកគ្រួសារបុរសជនជាតិខ្មែររស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។ បុរសជាឪពុកមានឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ ស្លាប់ដោយជំងឺកូវីដ១៩ ដោយមិនមានជំងឺគួបផ្សំនោះទេ។ បុរសរូបនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃ១០ខែមីនាឆ្នាំ២០២១។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បុរសដែលស្លាប់មានអាការរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ហើយបានស្លាប់នៅម៉ោង ៣ ៣០ នាទីល្ងាចថ្ងៃទី ១៩ ខែមីនានេះ ដោយខ្សោយសួតខ្លាំង ដែលបណ្តាលមកពីជំងឺកូវីដ១៩វ៉ៃលុក។
បុរសដែលស្លាប់នេះ ជាករណីស្លាប់ទី៣ បន្ទាប់ពីករណីទី២ ជាម្តាយរបស់តារាចំរៀងវីដាណែតដែលបានស្លាប់នៅម៉ោង ១១ ៤៥ នាទីព្រឹកនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត