Connect with us

ព័ត៌មានជាតិ

វត្តដ៏ចំណាស់មួយក្នុងក្រុងបាត់ដំបង ក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

បានផុស

នៅ

បច្ចុប្បន្នគេសង្កេតឃើញមានភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក ចូលចិត្តមកទស្សនាក្នុងវត្តដំរីស ពុំសូវលោះថ្ងៃ
នោះទេ ជាពិសេសក្នុងព្រះវិហារវត្តដំរីស ដ៏ចំណាស់មួយដែលមានចម្លាក់ផុសរស់រវើក ដែលវត្តនេះស្ថិតក្នុង កណ្តាលបេះដូងនៃក្រុងបាត់ដំបង។ វត្តនេះមានឈ្មោះថា វត្តដំរី ស ឬគេហៅថា “វត្ត ស្វេតឆ័ត្រ កុញ្ជរជ័យ” ជាអារាមព្រះពុទ្ធសាសនាដ៏ចំណាស់មួយក្នុងចំណោមទីអារាមចំណាស់ៗជាច្រើនទៀតនៅក្នុងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នវត្តនេះគេសង្កេតឃើញមានភ្ញៀវជនបរទេស តែងតែមកទស្សនាក្នុងព្រះវិហារដ៏ចំណាស់មួយនេះជាញឹកញាប់ ដែលសកម្មភាពរបស់ភ្ញៀវបរទេសទាំងនេះ គឺសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើរូបចម្លាក់ដែលផុសដ៏រស់រវើក
នៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ យ៉ាងសម្បូរបែប ទៅតាមរចនាបទពាក់ព័ន្ធនឹងព្រេងប្រវត្តផ្សេងៗគ្នា
ក្នុងគោលបំណងចង់ស្វែងយល់ពីទំនៀបទម្លាប់សាសនារបស់ខ្មែរ ឲ្យកាន់តែសុីជម្រៅ ខណៈដែលរូបចម្លាក់មួយចំនួន
ស្ថិតក្នុងឈុត ចម្បាំង រឿងរាមកេរ្តិ៍ របស់ខ្មែរ ។

បើយោងតាមឯកសារ ដែលបានកម្កល់ទុកជាផ្លូវការ វត្តដំរីស មានឈ្មោះជាផ្លូវការគឺ “វត្តស្វេតឆ័ត្រគុព្ជាជ័យ” “ហៅវត្តដំរីស” ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានវិសាលភាពខាងកើតទល់នឹង​របង​សារមន្ទីរខេត្ត ខាងត្បូងទល់នឹងផ្លូវសួនច្បារ ខាងលិចទល់នឹងផ្លូវលេខបី ខាងជើងទល់នឹងសាលាក្រុងបាត់ដំបង មានបណ្តោយប្រវែង ២៦៦ម៉ែត្រ ទទឹងប្រវែង ១៣០ម៉ែត មានផ្ទៃដីទំហំ ៣៤៥៨០ម៉ែតការ៉េ។ វត្តនេះបានកសាងឡើងនៅឆ្នាំ១៧៩៣ កាលនោះមានព្រះពិក្ខុសង្ឃមួយអង្គព្រះនាម មិនប្រាកដ បាននិមន្តមកពីធ្វើ តុង្តរុក្ខមូល ចេះធ្វើវិបស្សនាកម្មដ្ឋាន ពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លានិមន្តមកគង់ធ្វើជាគ្រូបង្រៀនសមាធិដោយបានជ្រើសរើសយកដីព្រៃរោងចងដំរី សំរាប់ធ្វើចម្បាំង របស់ចៅហ្វាយខេត្តសម័យបុរាណដែលបានបោះបង់ចោលធ្វើជាកន្លែងអប់រំសមាធិ។ ហើយក្រោយមកបានក្លាយ ជាអាស្រម និងវត្តស្វេតឆ័ត្រគុព្ជាជ័យ “ហៅដំរីស” រហូតដល់បច្ចុប្បន្ននេះ ។

អនុប្រធានមន្ទីរទេសចរណ៍ លោក ហម អរុណ បានឲ្យដឹងថា ចំពោះព្រះវិហារដ៏អស្ចារ្យនៅក្នុងវត្តដំរីស ជនបរទេសតែងមកទស្សនាជាបន្តបន្ទាប់ ដោយសារតែរចនាបទនៃការសាងសង់គឺអស្ចារ្យ រួមនឹងរូបចម្លាក់គ្រប់ទម្រង់ និងប្រវត្តដើមផង ចំណែកការសម្របសម្រួលជាមួយជនបរទេស គឺជាតួរនាទីរបស់គណកម្មការវត្ត តែលោកថា ភាគច្រើនជនបរទេសគេមានអ្នកបកប្រែមកជាមួយជានិច្ច មិនពិបាកក្នុងការជួយសម្រួលពីខាងមន្ទីរនោះទេ បើមិនមានការចាំបាច់ណាមួយតាមតម្រូវការ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម