ព័ត៌មានជាតិ
វិមានឈ្នះឈ្នះ និងសួនតេជោសន្តិភាព នឹងកើតមានឡើងនៅលើទឹកដីខេត្តបាត់ដំបង
នៅពេលខាងមុខនេះ សួនតេជោសន្តិភាព និងវិមានឈ្នះឈ្នះ តាមបែបខ្នាតបង្រួមនឹងកើតមានឡើងនៅលើទឹកដីខេត្តបាត់ដំបង ដែលការងារនេះ គឺរដ្ឋបាលខេត្តជាអ្នកគ្រោងផ្ដួចផ្ដើមឡើង នៅលើផ្ទៃដីជាង ១.០០០ ម៉ែត្រក្រឡា ប្របតាមបណ្ដោយដងស្ទឹងសង្កែ។

ថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំសួនតេជោសន្តិភាព នៅចំពីមុខវត្តកណ្ដាល ដោយសួននេះ ត្រូវរៀបចំចាប់ពីក្បាលស្ពានសម្ដេចក្រឡាហោម ទៅទល់នឹងស្ពានថ្មថ្មីក្រៅខាងកើត ដែលមានប្រវែង ៩៩៤ ម៉ែត្រ និងមានផ្ទៃក្រឡាសរុបចំនួន ១៦.០៧៤ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ការសាងសង់វិមានឈ្នះឈ្នះខ្នាតបង្រួម និងរៀបចំជាសួនតេជោសន្តិភាពនេះ ក្នុងគោលបំណងដ៏ធំបំផុតដើម្បីពន្យល់ និងរំលេចពីគុណតម្លៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលសួននេះ និងក្លាយជាសំណង់ស្ថាបត្យកម្មថ្មីមួយ ដែលជាមែក ធាង ចង្កោមយុទ្ធសាស្ត្រ នយោបាយឈ្នះ ឈ្នះ ដែលបង្រួមសមល្មមទៅនឹងទំហំដើមនៃវិមានឈ្នះ ឈ្នះ ប្រកបដោយអត្ថន័យស៊ីជម្រៅ។

រដ្ឋបាលខេត្តបានសង្កត់ធ្ងន់ថា គម្រោងសំណង់នេះ គឺបម្រើឲ្យប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋទូទៅក្នុងសម័យតេជោសន្តិភាព ហើយការសាងសង់នេះក៏ស្ថិតនៅលើដីរដ្ឋដោយមិនមែនលើដីឯកជនណាមួយឡើយ។ ទន្ទឹមនេះរដ្ឋបាលខេត្ត នឹងគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋក្រោមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយសួនដ៏វែងអន្លាយនេះ នឹងត្រូវរៀបចំឲ្យមានផ្លូវសម្រាប់ដើរហាត់ប្រាណ ផ្លូវសម្រាប់ជិះកង់ និងទីតាំងសម្រាប់អង្គុយលំហែកម្សាន្តស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ព្រមទាំងប្រែក្លាយឲ្យទៅជាទីក្រុងស៊ីវីល័យ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ