ព័ត៌មានជាតិ
នគរបាលខេត្តសៀមរាប បង្ក្រាបទីតាំងជល់មាន់១កន្លែង នៅស្រុកពួក ឃាត់ខ្លួនមនុស្ស ៩នាក់ បញ្ជូនទៅតុលាការ
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីលេងល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់ នៅត្រង់ចំណុចវាលស្រែ ភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប កម្លាំងនគរបាលជំនាញនៃស្រុកពួក បានសហការគ្នាចុះបង្ក្រាប រហូតឈានដល់ឃាត់ខ្លួនមនុស្ស ៩នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនក្រុមអ្នកលេងជល់មាន់ សរុបចំនួន ៩នាក់ រួមមាន៖ ១.ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ២.ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ៣.ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងជាប់ជាមួយម៉ូតូ ១គ្រឿង ម៉ាក Honda Wave សេរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ សៀមរាប 1F.4181។ ៤.ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយ មាន់ជល់ ១ក្បាល។
៥.ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C.3598។ ៦.ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ៧.ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប។ ៨.ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប។ ៩.ឈ្មោះ ឈឿម តី ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតបានមាន សត្វមាន់ជល់ចំនួន ៩ក្បាល ចង្ក្រានហ្គាស២ ធុងដាក់ទឹក៣ ធុងទឹកកក១ រទេះរ៉ឺម៉កកែច្នៃ១ សង្វៀនជល់មាន់ចំនួន២ និងម៉ូតូសរុបចំនួន ២០គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ជុន កុសល





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?