Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្មក្លឹបឌីស្កូតែក ចំនួន ០៥

បានផុស

នៅ

កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ បាន​ចុះ​ត្រួត​ពិនិត្យ និង​ណែនាំ​ទីតាំង​អាជីវកម្ម​ក្លឹប​ឌី​ស្កូ​តែ​ក ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​ខាង​លើ​នេះ​មាន​ចំនួន ០៥ ទីតាំង រួម​មាន ៖ ក្លឹប​ឌី​ស្កូ​តែ​ក ស្ពាយ​ឌឺ ​, ក្លឹប​ឌី​ស្កូ​តែ​ក ឌី​.​អូ​.​ធី​.២ , ក្លឹប​ឌី​ស្កូ​តែ​ក ជី ២១ , ក្លឹប​ឌី​ស្កូ​តែ​ក មី​ត​ណាយ ស្ថិតនៅ​សង្កាត់​ចោមចៅ​ទី​ ១ និង​ក្លឹប​ឌី​ស្កូ​តែ​ក អ៊ិ​ច ហ្សូ​ម ស្ថិត​នៅ​សង្កាត់​ចោមចៅ​ទី ​២។

ក្នុង​នោះ ​លោក​អភិបាល​ខណ្ឌ បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​រួមមាន​ដូចខាងក្រោម​ ៖ ១-​ហាម​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ។ ២-​ហាម​ជួញដូរ​ផ្លូវ​ភេទ។ ៣-​ហាម​មិន​ឲ្យ​ក្មេង​ក្រោម​អាយុ ១៨ ​ឆ្នាំ ចូល​ក្លឹប​កម្សាន្ត (​អនីតិជន​)។ ៤-​ត្រូវ​រៀបចំ​បំពាក់​អំពូល​សូ​ឡា​នៅ​តាម​ច្រក​ផ្លូវ​សុវត្ថិភាព។ ៥-​ត្រូវ​រៀបចំ​ស្លាក​សញ្ញា​សុវត្ថិភាព​ច្រកចេញ​-​ចូល​ឲ្យ​បាន​ត្រឹមត្រូវ។ ៦-​ត្រូវ​កែតម្រូវ​ច្រក​ទ្វារ​សុវត្ថិភាព​ឲ្យ​មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ និង​មាន​លំហូរ​ចេញចូល​បាន​រលូន។ ៧-ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ។

ប្រតិបត្តិការ​ខាង​លើ​នេះ អាជ្ញាធរ ក៏បាន​អរគុណ​ដល់​ម្ចាស់​ទីតាំង​ដែល​បាន​ចូលរួម​សហការ និង​អនុវត្ត​ផង​ដែរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

កីឡា៣៥ នាទីutes មុន

Haaland មានដុងប្រយុទ្ធតាំងពីក្មេង លេងបាល់ថ្ងៃដំបូង ប៉ះបាល់ពីរប៉ះស៊ុតចូលភ្លាម

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បង្ហាញទីតាំងថាមពលចំនួន៨ ដែលខ្លួននឹងផ្អាកវាយប្រហារ ក្នុងបទឈប់បាញ់ជាមួយ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម